Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​ខណ...

សមត្ថកិច្ច​ខណ្ឌទួលគោក ចាប់​អ្នកលេង​បាល់ទះ​ផាកពិន័យ​ម្នាក់ៗ​២០​ម៉ឺន​រៀល និង​ម្ចាស់​ទីតាំង​ផាក​២​លាន​រៀល​

​ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ​: ក្រុមអ្នកលេង​បាល់ទះ​ចំនួន​០៩​នាក់ ត្រូវបាន​សមត្ថកិច្ច នគរបាល​ខណ្ឌទួលគោក​ចាប់​ផាកពិន័យ​ក្នុង​ម្នាក់ៗ​ចំនួន​២០​ម៉ឺន​រៀល ខណៈ​ម្ចាស់​ទីតាំង​តារាង​បាល់ទះ ត្រូវ​ផាក​ចំនួន​២​លាន​រៀល​
​នៅ​តំបន់​លឿង ក្នុងភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៣ រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១​។​

​មូលហេតុ​នៃ​ការឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំង​៩​នាក់​ខាងលើ បន្ទាប់ពី​មាន​ពលរដ្ឋ​រាយការណ៍​ថា​៖ មានការ​ប្រមូលផ្តុំ​អ្នក​និយម​ហាត់ប្រាណ និង​លេង​ល្បែងស៊ីសង​បាល់ទះ​ភ្នាល់​គ្នា ដាក់​លុយ​ដែល​ល្មើស​នឹង​ការណែនាំ​របស់​ក្រសួងសុខាភិបាល មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​គ្នា​និង​បំពាន​វិធានការ ៣​កុំ និង​៣​ការពារ​ទើប​លោក​អភិបាល​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​នគរបាល ផ្សារ​ដេប៉ូ​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ចុះទៅពិនិត្យ​និង​ស្រាវជ្រាវ​ជាក់ស្ដែង​។ ជា​លទ្ធផល​ឃាត់ខ្លួន​មនុស្ស​៩​នាក់ បញ្ជូន​ទៅកាន់​សាលាខណ្ឌ​ទួលគោក
​ធ្វើការ​អប់រំ ផាកពិន័យ​ក្នុង​ម្នាក់ៗ​២០​ម៉ឺន​រៀល ។​រីឯ​ម្ចាស់​ទីតាំង​តារាង​បាល់ទះ ត្រូវ​ផាកពិន័យ​ចំនួន​២​លាន​រៀល​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular