Home ព័ត៌មានជាតិ សុខាភិបាល កម្មករ​កម្មកា...

កម្មករ​កម្មការិនី នៅ​ស្រុក​អង្គស្នួល​ចំនួន​១២៨​នាក់ ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩

​ដោយ​:​ស​រិ​ទ្ធ​/​កណ្ដាល​: ក្រុមកម្មករ​កម្មការិនី នៅ​ស្រុក​អង្គស្នួល បានជា​សះស្បើយ​ចំនួន​១២៨​នាក់ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១​នេះ និង​បានអនុញ្ញាត​ឲ្យ​ត្រលប់​ទៅផ្ទះ​វិញ​។​

​ក្នុង​ដំណើរ​វិលត្រឡប់​នេះដែរ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល រួម​នឹង​លោក នៃ ចារី អភិបាលរង​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​សំណេះសំណាល និង​ជូន​ដំណើរ​ពួកគេ​ចំនួន​១២៨​នាក់ នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​នៅក្នុង​វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ស្ថិតនៅ​ឃុំ​លំហាច ស្រុក​អង្គស្នួល​ផងដែរ​។​

​លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ និង​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ យកចិត្តទុកដាក់​មើលថែទាំ និង​ព្យាបាល​អ្នកជំងឺ​រហូត​បាន​ជាសះស្បើយ និង​បន្ត​ជាសះស្បើយ​ជា​បន្តបន្ទាប់​ទៀត​នាពេលខាងមុខ​។​

​លោក​អភិបាលខេត្ត បាន​ថ្លែង​ទៅកាន់​សូម​បងប្អូន​កម្មករ​-​កម្មការិនី​ទាំងអស់ នៅពេល​បាន​ត្រលប់​ទៅវិញ សូម​បន្ត​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ និង​ត្រូវ​ត្រឡប់មកវិញ​ដើម្បី​យក​សំណាក​ធ្វើតេស្ត​ម្តងទៀត​ក្នុង​រយៈពេល​១៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃនេះ ហើយ​សូម​ធ្វើជា​ពលរដ្ឋ​គម្រូ ក្នុងការ​ចូលរួម​ពន្យល់​ផ្សព្វផ្សាយ​អំពី​វិធាន​អនាម័យ​នានា​របស់​ក្រសួងសុខាភិបាល ជាពិសេស​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គឺ «៣​ការពារ និង​៣​កុំ​»៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular