Home ព័ត៌មានអន្តរជាតិ ព្រឹក​នេះ​វៀត...

ព្រឹក​នេះ​វៀតណាម​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​ថ្មី​៣៧​នាក់​ទៀត​បន្ទាប់​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​កាល​ពី​ម្សិលមិញ​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖ ក្រសួង​សុខាភិបាល​វៀត​ណា​ម​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាន​អះអាង​អំពី​ការរកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៣៧​នាក់​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នក​ឆ្លង​មុនៗ​។​

​ការឆ្លង​ថ្មី​នេះ​ត្រូវបាន​រកឃើញ​នៅ​ខេត្ត​ភាគ​ខាងជើង​៤ បន្ទាប់ពី​មនុស្ស​៥៤​នាក់​ត្រូវបាន​ក្រសួង​ប្រកាសថា​បាន​ឆ្លងកូវី​ដ​១៩​កាលពី​យប់​ថ្ងៃអាទិត្យ​នៅ​ក្រុង​ហាណូយ​ភាគ​ខាងជើង​និង​ក្រុង​ដា​ណាំ​ង​​ភាគ​កណ្តាល​។​

​ថ្ងៃអាទិត្យ​ម្សិលមិញ វៀតណាម​បាន​ប្រកាស​ការ​ប្រចាំ​ថ្ងៃ​ចំនួន​១៨៧​នាក់ ជា​ចំនួន​ឆ្លង​ក្នុង​សហគមន៍​រយៈពេល​២៤​ម៉ោង​ច្រើន​បំផុត ចាប់តាំងពី​ជំងឺ​នេះ​បង្ហាញ​ខ្លួន​នៅ​វៀតណាម​កាលពី​ខែ​មករា​ឆ្នាំ​មុន​​មក​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ការផ្ទុះកូ​វីដ​១៩​នៅ​រលក​ថ្មី​នេះ​ពី​ថ្ងៃ​២៧​មេសា​មក វៀតណាម​រក​អ្នក​ឆ្លង​សរុប​១.១៧៧​នាក់​នៅ​២៧​ខេត្ត​ក្រុង ទោះជា​យ៉ាងណា ប្រទេស​នេះ​មាន​អ្នក​ឆ្លង​សរុប​នៅ​ទាប​គឺ​៤.២១២​នាក់​ និង​៣៦​នាក់​ស្លាប់​៕

​បុគ្គលិក​ព​ទ្យយក​សំណាក​ពី​អ្នកក្រុង​ដា​ណាំង​ដើម្បី​ពិនិត្យរ​កកូ​វីដ​១៩ កាលពី​ថ្ងៃ​១៤​ឧសភា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular