Home ព័ត៌មានអន្តរជាតិ មហាសន្និបាត​អ...

មហាសន្និបាត​អ​.​ស​.​ប​នឹង​ពិចារណា​លើ​ការអំពាវនាវ​ឱ្យ​ហាមឃាត់​ការលក់​អាវុធ​ឱ្យ​ទៅ​មី​យ៉ាន់​ម៉ា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ មន្ត្រី​អង្គការសហប្រជាជាតិ​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​ឧសភា​ថា​មហាសន្និបាត​អ​.​ស​.​ប​នៅ​ថ្ងៃ​អង្គារ​ស្អែក​គ្រោង​នឹង​ពិចារណា​លើ​សេចក្តីព្រាង​នៃ​សេចក្តី​​សម្រេចចិត្ត​មិន​ជាប់​កាតព្វកិច្ច​មួយ ដែល​អំពាវនាវ​ឱ្យមាន “​ការផ្អាក​ជា​បន្ទាន់​” នូវ​ការផ្ទេរ​អាវុធ​ឱ្យ​ទៅ​របប​យោធា​មី​យ៉ាន់​ម៉ា​។​

​ខុស​ពី​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ សេចក្តីសម្រេចចិត្ត​របស់​មហា​សន្និបាតមិ​ន​តម្រូវ​ឱ្យ​នរណា​ម្នាក់​អនុវត្ត​តាម​នោះ​ទេ ប៉ុន្តែ​មាន​អត្ថន័យ​នយោបាយ​រឹងមាំ​។​

​ប្រសិនបើ​ការយល់ព្រម​ពី​ការមូល​មតិ​មិន​អាច​សម្រេច​បាន​ទេ​នោះ មហាសន្និបាត​ដែល​មាន​សមាជិក ១៩៣ ប្រទេស នឹង​បោះឆ្នោត​លើ​វិធានការ​នេះ​។​

​ណែនាំ​ដោយ​ប្រទេស​លិចតិ​ន​ស្តាញ ដោយ​មាន​ការគាំទ្រ​ពី​សហភាព​អឺរ៉ុប អង់គ្លេស​និង​សហរដ្ឋ​អាម៉េរិក វិធានការ​នេះ​នឹង​ត្រូវ​យកមក​ពិចារណា​នៅក្នុង​កិច្ចប្រជុំពេញអង្គ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អង្គារ​​ទី​១៨​ឧសភា​។​

​សេចក្តីព្រាង​នៃ​សេចក្តីសម្រេចចិត្ត​នេះ​អំពាវនាវ​ឱ្យ​មាន​ការផ្អាក​ជា​បន្ទាន់​នូវ​ការផ្គត់ផ្គង់​ការលក់​ឬ​ការផ្ទេរ​អាវុធ​គ្រាប់កាំភ្លើង​និង​ឧបករណ៍​ដែល​ទាក់ទង​នឹង​យោធា​ដោយផ្ទាល់​និង​ដោយ​ប្រយោល​ទៅ​មី​យ៉ាន់​ម៉ា​។​

​សេចក្តីព្រាងច្បាប់​នេះ ដែល​កំពុង​ស្ថិត​ក្នុង​កា​រ​ចរចា​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ ត្រូវ​បាន​សហការ​គាំទ្រ​ដោយ​ប្រទេស​ចំនួន ៤៨ ដែល​ក្នុងនោះ​កូរ៉េខាងត្បូង​គឺជា​ប្រទេស​អាស៊ី​តែមួយគត់​ដែល​ចូលរួម​៕

​បាតុករ​លើក​ម្រាមដៃ​បី​ជា​សញ្ញា​ប្រឆាំង​របប​យោធា​នៅ​មី​យ៉ាន់​ម៉ា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular