Home ព័ត៌មានអន្តរជាតិ គ្រូពេទ្យ​ប្រ...

គ្រូពេទ្យ​ប្រុស​រំលោភ​អ្នកជំងឺ​កូវី​ដរហូត​ដល់​ស្លាប់​នៅ​ឥណ្ឌា​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ្នកជំងឺ​កូវី​ដ​១៩​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា​បាន​ស្លាប់​បន្ទាប់ពី​ត្រូវ​បាន​គិលានុបដ្ឋាយិកា​ម្នាក់​ចាប់រំលោភ​ខណៈ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​ស្ថានភាព​របស់​ស្ត្រី​អាយុ ៤៣ ឆ្នាំ​ដែល​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ​បាន​ចុះខ្សោយ​យ៉ាង​ឆាប់រហ័ស បន្ទាប់ពី​នាង​បាន​ប្រាប់​ប៉ូលិស​អំពី​ការរំលោភ​នៅ​មន្ទីរពេទ្យ​បូ​ផាល់​មេ​ម​ម៉ូរៀ​ក្នុង​រដ្ឋ​ម៉ា​ដ​យ៉ាប្រា​ដេស​។​

​ប៉ូលិស​បាន​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ឧសភា​ថា នាង​ត្រូវបាន​ដាក់​ឱ្យ​ដកដង្ហើម​តាម​ម៉ាស៊ីន ហើយ​ស្លាប់​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​។​

​គិលានុបដ្ឋាយិកា​ឈ្មោះ សាន់​តូ​ស អា​ហៀ​វ៉ា អាយុ ៤០ ឆ្នាំ​ត្រូវ​គេ​ជឿ​ថា​បាន​រំលោភ​សមាជិក​បុគ្គលិក​អាយុ ២៤ ឆ្នាំ​នៅ​ឯ​មន្ទីរពេទ្យ​នេះ​ផង​ដែរ ហើយ​ត្រូវបាន​ព្យួរ​ពី​ការងារ​ពី​បទ​ផឹកស៊ី​។​

​គ្រួសារ​ស្ត្រី​រងគ្រោះ​មិន​បានដឹង​អំពី​ករណី​រំលោភ​នេះ​ទេ ដោយ​ប៉ូលិស​និយាយ​ថា​ដើម្បី​ការពារ​អត្ត​សញ្ញា​ជនរងគ្រោះ​ដូច្នេះ​ហើយ​ទើប​មិន​ប្រាប់​គ្រួសារ​របស់គាត់​។

​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​លោក អៀ​សាដ វ៉ា​លី និយាយថា “​ហេតុ​ដូច្នេះ​ហើយ​ទើប​អត្តសញ្ញាណ​មិន​ត្រូវបាន​ចែករំលែក​ជាមួយ​នរណាម្នាក់ លើកលែង​តែ​ក្រុម​ការងារ​ស៊ើបអង្កេត​”៕

ប៉ូលិស​កំពុង​ស៊ើបអង្កេត​ករណី​គិលានុបដ្ឋាយិកា​ឈ្មោះ សាន់​តូ​ស អា​ហៀ​វ៉ា រំលោភ​អ្នកជំងឺ​កូវី​ដរហូត​ដល់​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular