Home ព័ត៌មានជាតិ សង្គម ឧទ្យាន​ជាតិ​រ...

ឧទ្យាន​ជាតិ​រី​រៈ​ជ័យ​ជា​តំបន់ការពារធម្មជាតិ​ធំជាងគេ​បំផុត​នៅ​កម្ពុជា​

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ (FFI) បាន រាយការណ៍ នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​ថា ឧទ្យាន​ជាតិ​វីរៈ​ជ័យ​គឺជា​តំបន់​ការពារ ធម្មជាតិ​ធំជាងគេ​បំផុត​នៅ​កម្ពុជា​ដែលមាន​ផ្ទែ​ក្រឡា ៣.៣២៥​គីឡូម៉ែត្រ​ការ៉េ និង​ជា​ឧទ្យាន​មួយ​ក្នុងចំណោម​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​ពីរ​ក្នុងប្រទេស​កម្ពុជា​។

​ប្រភព​ដដែល​បាន​បន្តថា តំបន់ការពារធម្មជាតិ​ដែល​នៅជាប់ៗ​គ្នា​ក្នុងប្រទេស​កម្ពុជា ឡាវ និង​វៀតណាម វីរៈ​ជ័យ​ក្លាយជា​តំបន់​ការពារ​ធំជាងគេ​នៅ​អាស៊ី​។ ថ្វីបើ​វីរៈ​ជ័យ បាន​កត់ត្រា​នូវ​តម្លៃ​នៃ​ជីវៈចម្រុះ​មួយចំនួន សមត្ថភាព​ផ្ទុក​កាបូន និង​សារៈសំខាន់ នៃ​ការអភិរក្ស​ឆ្លងដែន ក៏​ឧទ្យាន​មួយ​នេះ​មិនសូវ​ទទួលបាន​ការចាប់​អារម្មណ៍ ក្នុងការ​អភិរក្ស​នា​ទសវត្ស​ចុងក្រោយ​នេះ​ទេ ហើយ​ជីវៈចម្រុះ​ក៏មាន​ការសិក្សា តិចតួច​ផងដែរ​។​

​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ​(FFI) កំពុងធ្វើការ​ជាមួយ​ក្រសួងបរិស្ថាន ក្នុងការ​សិក្សា​និង​ស្វែងយល់​ពី​សត្វព្រៃ​និង​ជីវៈចម្រុះ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​តំបន់​នេះ​។ ការងារ​ទាំងនេះ​មិនអាច​ធ្វើទៅ​បានទេ ប្រសិនបើ​គ្មាន​ការគាំទ្រ​ពី​ស្ថានទូត​អង់គ្លេស​ប្រចាំ​ប្រទេស​កម្ពុជា និង​មូលនិធិ​ប្រភេទ របស់​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​អន្ដរជាតិ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular