Home ព័ត៌មានសំខាន់ៗ តេស្ត​ទាំងយប់...

តេស្ត​ទាំងយប់​ជាង ២.០០០ នាក់ រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ជាង ១២០ នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

ដោ​យះ ស​រិ​ទ្ធ / ភ្នំ​ពេ​ញះ ក្រុមគ្រូពេទ្យ​សម្តេច​តេ​ជោ ប្រឆាំង​កូ​វីដ​-១៩ សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ សុខភាព​សាធារណ​: និង​ក្រសួងសុខាភិបាល បាន​ចុះ​យក​សំណាក ពលរដ្ឋ​ជាង ២.០០០ នាក់ នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ នេះ​។​

​ប្រភពពី​ក្រុមគ្រូពេទ្យ បាន​ឲ្យ​ដឹងថាៈ ទីតាំង​ដែល​ក្រុមគ្រូពេទ្យ បាន​ចុះ​យក​សំណាក​នោះ រួមមាន អ្នក​ដែល​សង្ស័យ​នៅ​ម្ដុំ​ផ្សារ K-Mall ដោយ​យក​សំណាក សរុប​បាន ចំនួន ១.៣៦២ មាន​វិជ្ជមាន ៨៥ នាក់​។​

​ទីតាំង​សង្ស័យ​មួយកន្លែង​ទៀត ស្ថិតនៅ​ខាងក្រោយ​ផ្សារ​ឯករាជ្យ​១ សរុប​បាន​ចំនួន ៧៤៤ មាន​វិជ្ជមាន ៣៩ នាក់​។​

​ជា​លទ្ធផល ទាំងពីរ​ទីតាំង​នេះ មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប​ចំនួន ១២៤ នាក់ នៃ​ចំនួន​អ្នក​តេស្ត សំណាក​សរុប ចំនួន ២.១០៦ នាក់​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular