​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​កន្ទក់អង្កាន់​

​គុណសព្ទ​

​សេចក្តី​ឃ្នើសចិត្ត​, ទាស់ចិត្ត​, កន្ទួល​ចិត្ត ។​

​នាមសព្ទ​

​សេចក្តី​ឃ្នើសចិត្ត​, ទាស់ចិត្ត​, កន្ទួល​ចិត្ត ។​

​កន្ទន់បាក់ក​

​នាមសព្ទ​

​សំដី​មេមត់​ហៅ​ចេកទុំ​; មេមត់​ខ្លះ​ហៅ​មហាត្រសោល ។ ( ទំនងជា​ក្លាយ​មកពី​បាលី​ថា កទ​លិ​បក្ក គឺ កទ​លិ “​ចេក​” + បក្ក “​ផ្លែ​ទុំ​” ផ្លែ​ចេកទុំ ។ កទ​លិ ក្លាយជា ក​ទល់ៗ ក្លាយ​តទៅទៀត​ជា ក​ន្ទ​ន់​, បក្ក ក្លាយជា បាក់ក ទេ​ដឹង​? )

​កន្ទះរា​

​គុណសព្ទ​

​ស្ទើរ​ទៅ​ស្ទើរ​នៅ​, ស្ទាក់ស្ទើរ​, មិន​ដាច់ស្រេច​
​ចិត្ត​កន្ទះរា ។​

​កន្ទ្រាំ​

​នាមសព្ទ​

​ឈ្មោះ​នំ​មួយ​ប្រភេទ ធ្វើ​ពី​ម្សៅ​ចំអិន​នឹង​ខ្លាញ់​
​នំ​កន្ទ្រាំ ។​

​ទក្ខិណានុប្បទាន​

(​ទ័ក​ខិ​ណា​នុប​-​ប៉ៈ​—)

​នាមសព្ទ​

(​បា​.; សំ​. ទ​ក្សិ​ណា​នុ​ប្រទាន​) អំណោយ​ដែល​គេ​ឧទ្ទិស​ផល​នៃ​ទក្ខិណាទាន ចំពោះ​ទៅ​បុគ្គល​ដែល​ទៅកាន់​បរលោក​ហើយ​
​កូនចៅ​គួរ​ធ្វើ​ទក្ខិណានុប្បទាន​ឧទ្ទិស​ផល​ជូនទៅ​បុព្វបុរស​ឲ្យ​រឿយៗ ។​