+គ្រឿងផ្សំ
– ម៉ាំត្រី
– សាច់ជ្រូកលាយខ្លាញ់
– ពោះតាន់ជ្រូក
– ខ្ទឹមស
– ខ្ទឹមក្រហម
– ប្រេងឆា
– ម្សៅស៊ុប
– ស្ករស
– ស្លឹកក្រូច
– រំដេង
– គល់ស្លឹកគ្រៃ
- បន្លែផ្ទាប់មានដូចជា ត្រប់ស្រួយ ស្ពៃក្ដោប ត្រសក់ ពពាយ ត្រប់វែងដុត ម្ទេសប្លោកខ្ចី និងបន្លែផ្សេងទៀត តាមចំណូលចិត្ត ។
+របៀបធ្វើ
– មុនដំបូងត្រូវយកសាច់ជ្រូក លាយខ្លាញ់ ទៅលាងឱ្យស្អាត ហើយចិញ្ច្រាំឱ្យម៉ត់ ទុកមួយអន្លើរ។ ចំណែកឯពោះតាន់លាងឲ្យស្អាត ដាក់ស្ងោរជាមួយស្លឹកក្រូច គល់ស្លឹកគ្រៃ និងរំដេងដើម្បីកាត់ជាតិឆ្អាប។
– បន្ទាប់មកយកម៉ាំមកចិញ្ច្រាំឱ្យម៉ត់ហើយយកខ្ទះដាក់ខ្លាញ់ឱ្យក្ដៅ ទើបដាក់ខ្ទឹមស ខ្ទឹមក្រហមលីងវាឱ្យឈ្ងុយទើបដាក់សាច់ជ្រូក និងម៉ាំ ចូលឆាឱ្យសព្វចូលគ្នា ដាក់ម្សៅស៊ុបបន្ដិច ស្ករបន្ដិចជាការស្រេច៕/PC