ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
យថានុរូប
(យៈថា—)
កិរិយាវិសេសន៍
( សំ. បា. ) តាមសមគួរ, តាមសមគួរដល់បែបភាពឬបែបបទ; តាមគួរដល់ការសមរម្យ
ស្លៀកពាក់តាមយថានុរូប, និយាយស្ដីតាមយថានុរូប ( ម. ព. អនុរូប ផង ) ។
យថាផាសុក
(យៈថា—)
កិរិយាវិសេសន៍
( បា. ) តាមសប្បាយ, តាមស្រួល
នៅតាមយថាផាសុក, ដេកតាមយថាផាសុក ។
យថាភូត
កិរិយាវិសេសន៍
( បា. ) តាមសេចក្តីពិត, តាមដំណើរដែលកើតមានឡើងប្រាកដ
និយាយតាមយថាភូត, ប្រតិបត្តិការតាមយថាភូត ។
យថាលាភ
(យៈថាលាប)
កិរិយាវិសេសន៍
( សំ. បា. ) តាមបាន, តាមការរកបាន
រកស៊ីតាមយថាលាភ, ចិញ្ចឹមជីវិតតាមយថាលាភ ។
យថាហេតុ
កិរិយាវិសេសន៍
(បា.) តាមហេតុ, តាមរឿងដែលកើតមានឡើងយ៉ាងណាៗ
ធ្វើតាមយថាហេតុ ។