ដោយៈ​សុផល​/​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ស្ថិតក្នុង​តំបន់​ក្រហម​និង​ប្រជាពលរដ្ឋ​ខ្វះខាត​ក្នុង​តំបន់​រង​ផលប៉ះពាល់​ខ្លាំង​ពី​កូ​វីដ​១៩​នៅ​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​បានទទួល​គ្រឿង ឧបភោគ​បរិភោគ​ពី​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា​។

​ក្រុមការងារ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី រួមមាន​បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង​របស់​ក្រុមហ៊ុន បាន​បរិច្ចាគ​គ្រឿងឧបភោគ​បរិភោគ​រាប់​រយ​កញ្ចប់​ដល់​ពលរ​ដ្ឋ​ដែល​កំពុង​ខ្វះខាត​នៅ​ភូមិ​ឬ​ស្សី​១ និង​ភូមិ​ឬ​ស្សី​២ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ បន្ទាប់ពី​សង្កាត់​នេះ​ត្រូវបាន​ចាត់​ចូល​ថា​ជា​តំបន់​ដែលមាន​អ្នក​ឆ្លង​ច្រើន​បំផុត​នៅក្នុង​វិធាន​ការបិទ​ខ្ទប់​ថ្មីៗ​នេះ​របស់​សាលា​រាជធានី​ភ្នំពេញ​។​
កញ្ចប់​គ្រឿង​ឧបភោគបរិភោគ​ទាំងនេះ​ដែល​រួមមាន​មី អង្ករ ត្រីខ ឆៃប៉ូវ និង​ទឹកត្រី ត្រូវបាន​ប្រគល់ជូន​មេភូមិ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សង្កាត់​ស្ទឹងមានជ័យ​៣​។​

​ក្នុងពេល​ប្រគល់​ជូនអំណោយ​ដល់​មន្ត្រី​មូលដ្ឋាន​ក្នុងភូមិ​ឬ​ស្សី  លោក សូវ៉ាត ដា​រី​យា​វិ​ឆ នាយក​ប្រតិបត្តិ លក់ និង​ចែកចាយ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បាន​មានប្រសាសន៍ថា​៖ “​នេះ​គឺជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ជាពិសេស​ពលរដ្ឋ​ដែល​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់​ក្នុង​តំបន់​ក្រហម​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​យកចិត្តទុកដាក់​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ យើង​ប្តេជ្ញាចិត្ត​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​យើង​ដែល​ជួបប្រទះ​បញ្ហា​ប្រឈម​ទាំង នេះ ដូច្នេះ​យើងទាំងអស់គ្នា​អាច​ហែល​ឆ្លងកាត់​ការ​រាតត្បាត​របស់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​”​។​

​សង្កាត់​ស្ទឹងមានជ័យ​៣ កាលពី​ខែ​មុន​ត្រូវបាន​ចាត់​ចូល​ថា​ជា​តំបន់​ក្រហម​នៅក្នុង​វិធានការ​របស់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ នៅ​ដើមខែ​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​កែប្រែ​ការ​បែង​ចែង​តំបន់​ដោយ​កាត់បន្ថយ​ទំហំ​តំបន់​បិទ​ខ្ទប់​។​

​លោកស្រី ឃួន ហ្វ្រ​ង់​តារា អគ្គនាយិកា​ផ្នែក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី (​ខេ​ម​បូ​ឌា​) បាន​ថ្លែងថា​៖ “​យើង​សាទរ​ដល់​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ហើយ​យើង​ចង់ឱ្យ​ប្រាកដថា យើង​ក៏បាន​ចូលរួមចំណែក​ក្នុង​កិច្ចប្រឹងប្រែង​នេះ​ផងដែរ​នៅក្នុង​ពេលវេលា​ដ៏​លំបាក​នេះ​។​ដូច្នេះហើយ​បានជា​យើង​សម្រេចចិត្ត​ធ្វើ​អ្វីដែល​យើង​អាច​ធ្វើបាន​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែល​ស្ថិតក្នុង​តំបន់​រង​ផលប៉ះពាល់​ខ្លាំង​”​។​

ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ មក ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។យោងតាម​ក្រុម ហ៊ុន​ទ្រូ​ម៉ាន់​នី ក្រុមហ៊ុន​មាន​បណ្តាញ​ភ្នាក់ងារ​ជាង ១​ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​អ្នកប្រើប្រាស់​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​កម្ពុជា​ដែល​មិនទាន់មាន​សេវា​ធនាគារ​។​

​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី​មាន​ភ្នាក់ងារ​ជាង ៦៥.០០០​ភ្នាក់ងារ​ដែល​ផ្តល់​សេវា​ដល់​អ្នកប្រើប្រាស់ ៤០​លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា ថៃ មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម​។ ក្រុមហ៊ុន​ក៏មាន​ការគាំទ្រ​ផ្នែក​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន Ant Financial ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម ហ៊ុន អា​លី​បា​បា ផងដែរ ដែល​ជួយ​ផ្គត់ផ្គង់​សេវា​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើបៗ​ដ៏​មាន​សុវត្ថិភាព​ខ្ពស់​។

​​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី កំពុងផ្តល់​សេវា​ទូទាត់​ប្រាក់​ជាច្រើន​ប្រភេទ​ដូចជា សេវា​ផ្ទេរប្រាក់​ក្នុងស្រុក ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ បង់ប្រាក់​កម្ចី និង​បើក​ប្រាក់ខែ​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វ៊ូ​ន និង​តាម​ភ្នាក់ងារ​។ទ្រូ​ម៉ាន់​នី ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុនAscend Moneyដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនCharoen Pokphand Group(CP)និង​ជា​​​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុAnt Financialរបស់​ក្រុមហ៊ុន​អា​លី​បា​បា​៕Ph