លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១​នេះ បានទទួល​អំណោយ ថ្នាំ​បូរាណ​ចិន លាន​ហ័ ឈិន​វិ​ន ( LIANHUA Qingwen jiaonang) ចំនួន ២.០០០ ប្រអប់ ស្មើនឹង ៤៨.០០០ គ្រាប់ ពី​លោក ហ្វង ឈុន​ឈី​ង ប្រធាន​ក្រុមបច្ចេកទេស សាងសង់​ពហុកីឡាដ្ឋាន ជាតិ​មរតក​តេ​ជោ នៃ​ក្រុមហ៊ុន​វិស្វកម្ម​សំណង់​ចិន China State Construction Engineering Corporation Ltd (CSCEC) សម្រាប់​ប្រើប្រាស់ ក្នុងការ​ប្រយុទ្ធ ប្រឆាំងនឹង​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ពិសេស​នៅ​មូលដ្ឋាន ខេត្តកំពង់ធំ​។​