លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ តំណាង​លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ បាន​ដឹកនាំ​ប្រតិភូ​ក្រសួងទេសចរណ៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​តាម​ប្រព័ន្ធ បច្ចេកវិទ្យា Zoom ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​ដឹកនាំ​ដោយ លោក ម៉ូ​វ ចរិយា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដើម្បី ពិភាក្សា​ប្រមូល​ធាតុ​ចូល​លើ​សេចក្តីព្រាង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២១-២០៣០ ។​