ដោយៈ បាយ័ន / សៀមរាបៈ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០ កុម្ភៈ នេះ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប បានព្យាបាល ជាសះស្បើយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៦នាក់។
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា អ្នកវិជ្ជមានជំងឺ កូវីដ-១៩ ថ្មី ចំនួន៦នាក់ ដែលបានព្យាបាល ជាសះស្បើយ ដូចមានរាយនាម ខាងក្រោម៖
១- ឈ្មោះ កាន់ សុភី ភេទស្រី អាយុ៥៩ឆ្នាំ អាសយដ្ឋានភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាបដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។
២- ឈ្មោះ សយ សុធា ភេទស្រី អាយុ៤៤ឆ្នាំ អាសយដ្ឋានភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាបដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។
៣- ឈ្មោះ អៀម លីម ភេទស្រី អាយុ៤០ឆ្នាំ អាសយដ្ឋានភូមិគោកវាល ឃុំរើល ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
៤- ឈ្មោះ ហៃ ណាឌី ភេទស្រី អាយុ៣២ឆ្នាំ អាសយដ្ឋានភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាបដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។
៥- ឈ្មោះ មុំ ម៉ាលី ភេទស្រី អាយុ១៧ឆ្នាំ អាសយដ្ឋានភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាបដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។
៦- ឈ្មោះ ម៉ម ចាន់នី ភេទស្រី អាយុ៤ឆ្នាំ អាសយដ្ឋានភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាបដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។
អ្នកជាសះស្បើយទាំង៦នាក់ខាងលើ ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨២នាក់ បានព្យាបាលជា សះស្បើយ ចំនួន៣៦នាក់ ស្លាប់២នាក់ និង៤៤នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។
រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណា ប្រព្រឹត្តល្មើសនឹងវិធានការនេះ និងប្រឈមការពិន័យអន្តរការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាបជាព័ត៌មាន និង សូមចូលរួមយកចិត្តទុកដាក់ អនុវត្តនូវវិធានការ របស់ក្រសួងសុខាភិបាល និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យ បានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពារ របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ ក្រសួងសុខាភិបាល៕/V