សមត្ថកិច្ចបានធ្មក់ចូលបង្ក្រាបនៅក្នុងទីតាំងខុនដូមួយកន្លែងដែលកំពុងតែសាងសង់និងឃាត់ ខ្លួនជនបរទេសចម្រុះជាតិសាសន៍ និងជនជាតិខ្មែរសរុប ៤៥នាក់ ដែលបានប្រមូលផ្តុំគ្នាផឹកស៊ីនិងរកឃើញសារធាតុញៀន មួយចំនួនដែរ។ការបង្ក្រាបនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី១៨ខែឧសភានៅក្នុងអគារខុនដូមួយកន្លែងស្ថិតនៅខាងក្រោយមន្ទីរពេទ្យរបេងជាប់ផ្លូវលេខ៩៥ កែងផ្លូវ លេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕