ដោយ​: ប​.​ជ័យ -​ភ្នំ​សន្ទុក​/​កំពង់ធំ​: ខណៈពេលដែល​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច កងកម្លាំង​បា​នឹង​កំពុង​ជាប់ដៃ​ទ្រោល​សភាព​ការ​ណ័​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ ១៩ ក៏មាន​ឈ្មួញ​និង​អ្នកស៊ីឈ្នួល​បាន​យក​គ្រឿងចក្រ​ធំៗ ជាច្រើន​គ្រឿង និង​សំភារៈ​មួយចំនួន​លួច​រុករាន​ទន្ទ្រាន ឈួ​ស​ឆាយ រំលោភ​ហ៊ុ​ព័ទ្ធ​ជា​កម្មសិទ្ធិឯកជន​ដោយបាន​បំផ្លាញ​ធនធានធម្មជាតិ ក្នុង​តំបន់​អភិរក្ស​សត្វ​ខ្សិ​ប ចំ​ត្រង់​បង្គោល​លេខ ០៤៥៧ ០១៧/១៤៤០៦៧៩ នា​ភូមិសាស្ត្រ​ស្រុក​ស្ទោង​ខេត្តកំពង់ធំ ។​

​នេះ​បើ​យោង​ប្រតិបត្តិការ​ចុះបង្ក្រាប​កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ ដែលមាន​កម្លាំង​អាវុធហត្ថ​ខេត្ត រដ្ឋបាល​ជលផល មន្ត្រី​អាជ្ញាធរ​និង សម្របសម្រួល​ដោយ​លោក សាយ វាសនា ព្រះរាជអាជ្ញារង​នៃ​អយ្យកា​អម​សាលាដំបូង​ខេត្តកំពង់ធំ​។ ប៉ុន្តែ​ពេល​សមត្ថ​កិ​ច្ថ​ចុះទៅ​ដល់ទី​តាំង ក្រុម​ជន​ទុ​ច្ច​រឹត​ខិលខូច​បាននាំគ្នា​រត់​ចូល​ព្រៃ និង​ប្រមូលយក​គ្រឿងចក្រ​សម្ភារៈ​រត់​ចូល​ព្រៃ​អស់ ។​
​នោះ​អាចមកពី​បែកការណ៍​ពេល​ចុះ​ប្រតិបត្តិការ​ឬក៏​មកពី​ផ្អើល​ពេល​លោក​ព្រះរាជអាជ្ញារង​ខាងលើ បាន​សម្របសម្រួល​សម​ត្ថ​កិច្ច​កងកម្លាំង​ចម្រុះ​ចុះ​ពិនិត្យ និង​ឃាត់​ចុះបង្ក្រាប​នូវ​សកម្មភាព​រុករាន​ទន្ទាន​ឈួ​ស​ឆាយ​ដោយ​គ្រឿងចក្រ ករណី​ដែល​ម្ចាស់​ស្នើសុំ​ពង្រាប​ដំបូក និង​គល់ឈើ​លើដី​ជិត​១០០​ហិកតា នៅ​តំបន់​ខ្ជាយ​ឃុំ​ពពក​ស្រុក​ស្ទោង​កាលពី​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០២១ ថ្មីៗ​នេះ​។​

​លោក សាយ វាសនា ព្រះរាជ​អាជ្ញាធរ​រង​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​៖ បទ​ប្រព្រឹត្តល្មើស​បំផ្លាញ​ធនធានធម្មជាតិ​នៅក្នុង​តំបន់​សត្វ​ខ្សិ​ប បង្គោល​លេខ ០៤៥៧ ០១៧/១៤៤០៦៧៩ នេះ ទោះបីជា​ជនបង្ក​ទាំង​មេខ្លោង និង​អ្នកសមគំនិត បាន​រត់គេច​ឬ​មិន​ទា​នើ​ឈាន​ដ​លើ​ចាប់ខ្លួនបាន​ក្តី ក៏​ក្នុងនាម​យើង​ជាម​ន្ត្រី​អនុវត្ត​ច្បាប់រ​ត្រូវតែ​បើក​ការស្រាវជ្រាវ ស៊ើប​ប​អង្កេត​រកមុខ​មក​ទទួល​ខុសត្រូវ​ចំពោះ​ច្បាប់​អោយ​ទាល់តែ​បាន ទោះ​យូរ​ឬ​ឆាប់​យ៉ាងណាក៏ដោយ​។​

​លោក​ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ​បាន​អោយដឹងទៀតថា​៖ បើសិន​យើង​មើលរំលង មិន​ទទួលខុសត្រូវ​និង​សហការ​បង្ក្រាប​ទេនោះ ឬ​បើ​ដី​នោះ មិនត្រូវ​ធ្វើ​អនុ​ប​យោគ​ពី​ដី​កម្មសិទ្ធិសាធារណៈ​របស់​រដ្ឋ​ទៅ​ឯកជន​ផង​ទេនោះ យើង​ពិតជា​សោកស្តាយ​ណាស់​។​

​ទាក់ទិន​ករណី​លើក​នេះ សុខ លូ អភិបាលខេត្ត​កំពង់ធំ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នា​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១៖ ” ខ្ញុំ (​អភិបាលខេត្ត​កំពង់ធំ​) បាន​នឹង​កំពុង​អោយ​អភិបាលរង​ខេត្ត​ទទួលបន្ទុក​ម្នាក់​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ ដែរ (​ករណី​រាន​ដី​តំបន់​អភិរក្ស​សត្វ​ខ្សឹប​នេះ​”៕​