​ដោយ​: ស​រិ​ទ្ធ​/​កណ្ដាល​: ក្រោម​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ខេត្តកណ្ដាល កម្មករ កម្មការិនី ចំនួន​២៦៨​នាក់​ទៀតហើយ នៅ​ស្រុក​អង្គស្នួល បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​។​

​ក្នុង​ពិធី​ជូន​ដំណើរ និង​ចែក​អំណោយ​ជូន​កម្មករ កម្មការិនី នៅ​រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល​បាន​ណែ​នាំឱ្យ​កម្មករ កម្មការិនី​ទាំងអស់ បន្ត​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​បន្តទៀត និង​ត្រូវ​ត្រលប់​មកវិញ ដើម្បី​យក​សំណាក​ធ្វើតេស្ត​បន្ទាប់ពី​ចាក​ចេញទៅ​រយៈពេល ១៤​ថ្ងៃ ហើយ​សូម​ចូលរួម​ផ្សព្វផ្សាយ​អំពី​វិធាន​អនាម័យ​របស់​ក្រសួងសុខាភិបាល ជាពិសេស​វិធានការ​គឺ «៣​ការពារ និង​៣​កុំ​»​។​

​សូមជម្រាបថា ការ​ជាសះស្បើយ​បន្ថែម របស់​កម្មករ​កម្មការិនី​សរុប​ចំនួន ២៦៨​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ១០៤​នាក់ មកពី​មណ្ឌល​ព្យាបាល​ចំនួន ៥​រួម​៖

*​ទី​១៖ មណ្ឌល​ព្យាបាល ម៉ា​ស្ទ័​រ & ហ្វ្រែ​ង ចំនួន​៦៥​នាក់ ស្រី​៤០​នាក់​
*​ទី​២៖ មណ្ឌល​ព្យាបាល​បឋមសិក្សា កុ​យតិ​ប ចំនួន ៧៥​នាក់ ស្រី ៤៣​នាក់​
*​ទី​៣៖ មណ្ឌល​ព្យាបាល​វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ចំនួន ២០​នាក់ ស្រី ១៧​នាក់​
*​ទី​៤៖ មណ្ឌល​ព្យាបាល​អនុវិទ្យាល័យ បែក​ចាន ចំនួន ៥៨​នាក់ ស្រី ៣៨​នាក់​
​និង​ទី​៥៖ មណ្ឌល​ព្យាបាល​វិទ្យាល័យ ហ៊ុន សែន អង្គស្នួល ចំនួន ៥០​នាក់ ស្រី ២៨​នាក់ ៕​