​ដោយ​:​ស​រិ​ទ្ធ​/​កណ្ដាល​: លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ បានចេញ​សេចក្ដីសម្រេច​បញ្ចប់​ការអនុវត្ត​វិធានការ​រដ្ឋបាល សម្រាប់​ភូមិសាស្ដ្រ​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល ដោយបាន​កំណត់​ជា «​តំបន់​លឿងទុំ​» និង «​តំបន់​លឿង​» ចាប់ពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១​តទៅ​។​

​ប្រការ​១ នៃ​សេចក្ដីសម្រេច​នេះ បាន​បញ្ជាក់ថា «​ត្រូវ​បញ្ចប់​ការអនុវត្ត​វិធានការ​រដ្ឋបាល សម្រាប់​ភូមិសាស្ដ្រ​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល ដោយបាន​កំណត់​ជា តំបន់​លឿងទុំ និង​តំបន់​លឿង ដែល​ត្រូវបាន​អនុវត្ត​ដោយ​សេចក្ដីសម្រេច​លេខ ០៩០ សសរ ចុះ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តកណ្ដាល ចាប់ពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១​តទៅ​»​។​

​ក្នុងករណី​រកឃើញ ឬ​មានការ​សង្ស័យថា មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ទីតាំង​លំនៅដ្ឋាន អគារ​ស្នាក់នៅ ឬ​ទីតាំង​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវ​កម្មដ្ឋាន ជាពិសេស​ផ្សារ និង​ទីកន្លែង​លក់ដូរ​គ្រឿង​ឧបភោគបរិភោគ និង​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន រដ្ឋបាល​ក្រុង​តាខ្មៅ ត្រូវអនុវត្ត​ការហាមឃាត់ ឬ​ផ្អាក​ជាដាច់ខាត​នូវ​ទីតាំង ឬ​ទីកន្លែង​ទាំងនោះ ជា​បណ្ដោះអាសន្ន និង​រាយការណ៍​ជូន​អភិបាលខេត្ត ដើម្បី​ស្នើសុំ​កិច្ច​អន្ដរាគមន៍ និង​ចាត់វិធានការ​ឆ្លើយតប​ឲ្យ​បាន​ឆាប់រហ័ស សំដៅ​ទប់ស្កាត់ និង​កាត់ផ្ដាច់​កុំ​ឲ្យ​មានការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ទៅ​ទីតាំង ឬ​កន្លែង​ផ្សេងទៀត​៕​