ដោយៈ គ្រញូង/បាត់ដំបងៈ លោកទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១ នៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង
មានស្ត្រីម្នាក់ ឈ្មោះដើរ ស្រ៊ូ អាយុ២៩ឆ្នាំ បានចេញដំណើរពីខេត្តព្រះសីហនុឆ្ពោះមកស្រុកសំពៅលូន
ហើយត្រូវបានអាជ្ញាធរភូមិឃុំឲ្យរថយន្តមកយកទៅធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២
ដោយសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ព្រោះខេត្តព្រះសីហនុមានឆ្លងអ្នកជំងឺកូវីដ១៩ច្រើន ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍៕