ដោយ:ប.ជ័យ / បន្ទាយមានជ័យ :បញ្ចប់ការបីទផ្សារម៉ាឡៃភូមិវាលហាត់ឃុំ ស្រុកម៉ាឡៃ ដែលជាទីតាំងមានការពាក់ព័ន្ធការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ ។

នេៈបើយោងសេចក្តីសម្រេចលេខ១៥០/២១ សសរ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទីី១៩ខែឧសភាឆ្នាំ២០២១ ។
ពោលគឺផ្សារនេះបានបិទកាលពីថ្ងៃទី៧ខែឧសភាឆ្នាំ២០២១ បានរកឃើញមនុស្ស៥នាក់បានធ្វើតេស្តដោយឧបករណ៍តេស្តរហ័សត(Rapid Test) នៅស្រុកម៉ាឡៃ បានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី០៦ ឧសភា ឆ្នាំ២០២១។

អ្នកជម្ងឺកូវីដ ១៩ ចំនួន៥នាក់ដែលរស់នៅភូមិថ្មីឃុំ/ស្រុកម៉ឡៃ នោះ រួមមាន១/ ឈ្មោះ ធិន សុភី ភេទស្ត្រីអាយុ២៩ឆ្នាំ ។ ២/ ឈ្មោះ ធិន ជូលី ភេទស្រី អាយុ៣ ឆ្នាំ ជាកូន ។៣/ឈ្មោះ ឈឹម សាវុធ ភេទប្រុស អាយុ៣៩ឆ្នាំ ។៤/ឈ្មោះ ស្រឹម ធី ភេទស្រីអាយុ៤០ឆ្នាំ ។និង៥/ឈ្មោះ ឈឹម សារឿន ភេទប្រុសអាយុ៦០ឆ្នាំ ។
កាលណោះ រដ្ឋបាលស្រុកម៉ាឡៃ បានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥នាក់ ដែលបានរកឃើញថ្មីៗនេះ សូមចេញមកផ្តល់សំណាកនិងធ្វើចត្តាឡីស័ក។
ប៉ុន្តែពីនោះមក ការពិនិត្យសំណាកលើអ្នកពាក់ព័ន្ធដោយផ្ទាល់នឹងអ្នកឆ្លងកូវីដ១៩ នោះ ឃើញថា អវិជ្ជមាន ៕សរន