ភ្នំពេញៈលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានរំលឹកថា “ទោះបីជាយើងមិនរស់ក្នុងអតីតកាល យើងក៏មិនត្រូវបំភ្លេចប្រវត្តិសាស្រ្តដ៏អាក្រក់ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ …”។

ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី២០ខែឧសភាបានសរសេរថា”ក្នុងថ្ងៃទិវាជាតិនៃការចងចាំ ខ្ញុំសូមជនរួមជាតិខ្មែរទាំងអស់គ្នាចូលរួមស្មឹងស្មាធនិងតាំងចិត្តរំឮកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ដោយអំពើយង់ឃ្នងនៃរបបប្រល័យពូជសាសន៍។ទោះបីជាយើងមិនរស់ក្នុងអតីតកាលយើងក៏មិនត្រូវបំភ្លេចប្រវត្តិសាស្រ្តដ៏អាក្រក់ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ និងក្តីវិនាសអន្តរាយដែលបានកើតឡើងលើទឹកដី និងប្រជាជនជាទីស្រលាញ់របស់យើងដែរ”។

លោកបានបន្តថា ការចងចាំរបស់យើងក្នុងពេលនេះគឺជាការដាស់តឿនក្រើនរំឮកស្មារតីយើងម្នាក់ៗក្នុងការទប់ស្កាត់មិនឱ្យ កំហុសក្នុងអតីតកាលអាចកើតឡើងវិញបាននិងការពារសមិទ្ធផលនានាដែលត្រូវបានកសាងឡើងវិញដ៏លំបាកលំបិនបំផុត ជាពិសេសការពារសន្តិភាពឱ្យបានជាដាច់ខាត៕សរន