ដោយៈ បាយ័ន / សៀមរាបៈ ភ្លើងឆេះព្រៃលិចទឹក នៅបឹងពារាំង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប រលត់ទាំងស្រុងហើយ ដោយសារភ្លៀងខ្លាំង ដូចហែកមេឃ ពីយប់មិញ។
ក្រុមមន្ត្រីសហគមន៍បឹងពារាំង បាននិយាយ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះថា ភ្លើងឆេះព្រៃលិចទឹក នៅបឹងពារាំង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប អស់ជា ច្រើន ហិកតា តែព្រឹកថ្ងៃទី២០ ខែឧសភានេះ ភ្លើងឆេះព្រៃលិចទឹក នៅបឹងពារាំង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប រលត់ទាំងស្រុង ដោយសារភ្លៀងខ្លាំងដូចហែក មេឃពីយប់មិញ។ ពួកគាត់និយាយថា បងប្អូនបន់ស្រន់ បានឲ្យមានភ្លៀងធ្លាក់មក តែឥឡូវ បានដូចបំណងមែន។
សូមបញ្ជាក់ថា ភ្លើងបានឆាបឆេះព្រៃលិចទឹក នៅតំបន់ព្រៃបឹងពារាំង ក្នុងសង្កាត់ -ក្រុងសៀមរាប ខេត្តសៀមរាប អស់រយៈពេល ១ អាទិត្យហើយ គឺតាំងពីថ្ងៃទី១៤ ខែឧសភា មកម្ល៉េះ៕/V-PC