ដោយៈ សុផល / ភ្នំពេញៈ អគ្គលេខាធិការ រដ្ឋសភាកម្ពុជា និងស្ថានទូតវៀតណាម ប្រចាំកម្ពុជា កាលពីម្សិលមិញនេះ បានជួបពិភាក្សាគ្នា អំពីគម្រោងជំនួបរវាងថ្នាក់ ដឹកនាំរដ្ឋសភា នៃប្រទេសទាំងពីរ និងការងារសំខាន់ៗ មួយចំនួនទៀត នៅវិមានរដ្ឋសភា។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ រដ្ឋសភា បានអនុញ្ញាតឱ្យ លោក ឡាយ ស៊ុនជៀន ភារធារី តំណាងឯកអគ្គរដ្ឋទូត សាធារណរដ្ឋសង្គមនិយម វៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ។
នៅក្នុងជំនួបពិភាក្សាការងារនេះ គឺផ្តោតសំខាន់លើ គម្រោងជំនួបរវាងថ្នាក់ដឹកនាំ រដ្ឋសភា នៃប្រទេសទាំងពីរ ក្រុមសមាជិកាសភាស្ត្រី ក្រុមតំណាងរាស្ត្រវ័យក្មេង នៃរដ្ឋសភាប្រទេសទាំងពីរ។
ជំនួបនេះដែរ ក៏បានពិភាក្សា ពីដំណើរការនៃការអនុវត្តការងារសាងសង់ អគាររដ្ឋបាលរដ្ឋសភា ដែលជាជំនួយរបស់ សាធារណរដ្ឋសង្គមវៀតណាម៕/V-PC