មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​កំពុង​រៀបចំ​គោលដៅ​ទេសចរណ៍ធម្មជាតិ

152

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ចាប់ពី​ថ្ងៃទី ១៧ ដល់ ២០ ខែ ឧសភា ក្រុមការងារ​នៃ​មន្ទីរ ទេសចរណ៍​ខេត្តក្រចេះ​កំពុងតែ​ចុះ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ធម្មត​ជាតិ​ពី​កន្លែង​នៅ​ឆ្នេ​នៃ​ដង​ទន្លេមេគង្គ ។

​មកដល់ពេលនេះ​គឺ​ដឹងថា ខេត្តក្រចេះ ពិតជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ មួយ​សម្រាប់​តំបន់​ភូមិភាគ​ឥសាន នៃ​ប្រទេស​កម្ពុជា ។

​ចាប់ពី​ថ្ងៃទី​១៧ ដល់​១៨ ខែឧសភា ឆ្នាំ​២០២១ ក្រុមការងារ​មន្ទីរ​ទេស​ចរណ៍ ខេត្តក្រចេះ បាន​ចុះ​ផ្តិត​យក​ទស្សនីយភាព​សក្តា​នុព​ល​ទេសចរណ៍​នានា នៅ​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​ជ្រោយ​បន្ទាយ ហើយ​សម្រាប់ ថ្ងៃ​១៩ ដល់​២០ ខែឧសភា ក្រុមការងារ​បន្ត​ចុះ​ផ្តិត​យក​ទស្សនីយភាព​សក្តា​នុព​ល ទេសចរណ៍​នៅ​សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប ដែល​ស្ថិត​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ​។​

​ជា​លទ្ធផល ក្រុមការងារ​បានបញ្ចប់​សកម្មភាព​ថត​ជា​វី​ឌី​អូ​កម្សាន្ត​របស់​ទេសចរ ចូលមក​កម្សាន្ត​ក្នុង​សហគមន៍ ការបោះ​តង់​សម្រាកលំហែ​ព្រមទាំង​សកម្មភាព ទេសចរណ៍​នានា​ជាច្រើន​ទៀត​ដើម្បី​ផលិត​ជា​ស្ព​ត​ផ្សព្វផ្សាយ​ដល់​ភ្ញៀវទេសចរ​កាន់តែ​ជ្រាប​ទូលំទូលាយ​។​បន្ថែម​លើសពីនោះ​ក្រុមការងារ​បានផ្តល់​ការបណ្តុះបណ្តាល​បន្ថែម​លើ​បដិសណ្ឋារកិច្ច​ភ្ញៀវ ការផ្តល់​សេវាកម្ម​ម្ហូបអាហារ និង​ទិដ្ឋភាព​សំខាន់ៗ មួយចំនួនទៀត ក្នុង​គោលដៅ​ត្រៀម​ទទួល​ស្វាគមន៍​ទេសចរ​ក្នុងស្រុក​ពោលគឺ សម្រាប់​ដំណាក់កាល​ស្តារ​ស្ថានភាព​ទេសចរ​ឡើងវិញ ក្រោយពី​វិបត្តិ​កូ​វីដ​-១៩​មាន​ភាព​ធូរស្រាល​ឡើងវិញ​។​

​គួររំលឹកថា កាលពី​សម្រាក​ចុង​សប្តាហ៍​មុន និង​ការឈប់​សម្រាក​បុណ្យ​ចម្រើន ព្រះជន្ម​ព្រះករុណា ព្រះមហាក្សត្រ​កន្លងទៅនេះ​ខេត្តក្រចេះ​បាន​ទាក់ទាញ​ភ្ញៀវ ទេសចរ បាន​ជាង ១២០ នាក់​ដែរ ចាប់តាំងពី​រាជធានី​ប្រកាស​បើក​ការបិទ​ខ្ទប់ ដោយសារតែ​ការរីក​រាលដាល​នៃ​កូ​វីដ ១៩ ៕​/PC