អបអរ​ទិវា​សកល​នៃ​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ ថ្ងៃទី​២១ ខែឧសភា​!

83

 

​ដោយៈ​ជា សីហៈ​/​ភ្នំពេញៈកម្ពុជា​ស្វាគមន៍​កំណើត​កូន​ផ្សោត​ថ្មី​ទី​បី​សម្រាប់​ឆ្នាំ​២០២១​កំណត់ត្រា​នៃ​​កូន​​​​ផ្សោត​​ទើបនឹង​កើត​ថ្មី​មួយ​ក្បាល​ត្រូវបាន​បញ្ជា​ក់នៅ​សប្តាហ៍​នេះ​ដោយ​ក្រុម​ស្រាវជ្រាវ​សត្វ​ផ្សោត​ទន្លេមេគង្គ​នៃ​រដ្ឋបាល​ជលផល​និង​អង្គការ​WWF​។

​ក្រុម​ស្រាវជ្រាវ​បាន​ថតរូប​ភាព​កូន​ផ្សោត​ថ្មី​នេះ​កាលពី​ថ្ងៃទី​១៦ ឧសភា​ខណៈ​កំពុង​ហែល​ជាមួយនឹង​សត្វ​ផ្សោត​ពេញវ័យ​ចំនួន ប្រាំពីរ​ក្បាល ផ្សេងទៀត​នៅក្នុង​តំបន់​អន្លង់​កាំ​ពី នៃ​ខេត្តក្រចេះ​។ ជា​លទ្ធផល ក្រុម​ស្រាវជ្រាវ​បាន​កត់​ត្រាទុក​ចំនួន​កូន​ផ្សោត​កើត​ថ្មី សរុប​ចំនួន បី​ក្បាល នៅ​ចន្លោះ​ខែមករា និង​ឧសភា ឆ្នាំ​២០២១​នេះ ខណៈ​កូន​ផ្សោត​ចំនួន ប្រាំមួយ ក្បាល​ត្រូវបាន​កត់ត្រា​ក្នុង​ចន្លោះ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕​