ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោកផាន់ ច័ន្ទសាក់ មេធាវីការពារលោកកឹម សុខា និងជាអតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ បានប្រាប់រស្មីកម្ពុជាដោយបានថ្លែង អំណរគុ ណសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ដែលបានផ្តល់នីតិសម្បទាដល់រូបលោក និងលោកប៉ុល ហំម បានមានសិទ្ធិធ្វើនយោបាយឡើងវិញ។

ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញឲ្យលោកប៉ុល ហំម និងលោកផាន់ ច័ន្ទសាក់ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ឆ្នាំ តាមអំណាចដីកាលេខ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។

លោកប៉ុល ហំម និងលោកផាន់ ច័ន្ទសាក់ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃកាលពីពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១៕