ដោយៈសុផល/ភ្នំពេញ៖អ្នកជំងឺកូវីដ១៩ម្នាក់ បានទៅកាត់សក់នៅហាងកាត់សក់នៅមុខព្រះវិហារអ៊ីស្លាម គីឡូលេខ៨ ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។នេះបើតាមសេចក្តីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩។

អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែល បានទៅ កាត់សក់ ឬមានទំនាក់ទំនងជាមួយជាងកាត់សក់នៅ
កន្លែងកាត់សក់នេះ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕សរន