ប្រែ​សម្រួលៈ​ប្រភព​បរទេស​/​ភ្នំពេញៈ​នៅក្នុង​គេហដ្ឋាន​តូច​មួយ​ប៉ុន្តែ​ស្រឡះស្រឡំ​ហើយ​កក់ក្ដៅ គ្រូបង្រៀន​ប្រជាជន ឡឹម​អែ​ស គាត់​ជា​ប្រធាន​សមាគម​ជំរុញ​ការសិក្សា​ខេត្ត សុក​ត្រាំ​ង នៅតែ​សង្វាត​ខ្មីឃ្មាត​ក្បែរ​តុ​ដ៏​ជិតដិត ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ពាក្យថ្មីៗ សម្រាប់​សៀវភៅ​សិក្សា​ភាសា​ខ្មែរ​។​

រូបថតៈបង្រៀនអក្សរខ្មែរនៅវត្តមហាទុប (ហៅវត្តជ្រឹង) សង្កាត់លេខ ៣ ទីក្រុង សុកត្រាំង ខេត្ត សុកត្រាំង

ចាប់ពី​ឆ្នាំ ១៩៧៩ លោកគ្រូ ឡឹម​អែ​ស ត្រូវបាន​ក្រសួង​អប់រំ​ប្រគល់​ភារៈ​អ្នកទទួលបន្ទុក​រៀបរៀង​សៀវភៅ សិក្សា​ភាសា​ខ្មែរ​ក្បាល​ទី ១ ទី ២ ទី ៣ និង​ទី ៤ ។ មកទល់ពេលនេះ​សៀវភៅ​សិក្សា​ភាសា​ខ្មែរ​ត្រូវបាន បំពេញបន្ថែម បោះពុម្ព​ឡើងវិញ​ជាច្រើន​ដង​ហើយ​បាន​ក្លាយជា​សៀវភៅ​សិក្សា​ប្រើប្រាស់​ជា​ផ្លូវការ​សម្រាប់​សកម្មភាព​បង្រៀន​និង​រៀន ភាសា​ខ្មែរ​នៅតាម​វិទ្យាល័យ​។​ក្រៅពីនេះ​លោកគ្រូ​ឡឹម​អែ​ស​នៅមាន​ស្ថាបត្យកម្ម​ជាច្រើន​ទាក់ទិន​ទៅនឹង​ការបង្រៀន​និង​រៀន​ភាសា​ខ្មែរ​មាន ឥទ្ធិពល​ទាំង​ក្នុង​និង​ក្រៅប្រទេស​។

កើត​នៅ​ឆ្នាំ ១៩៤០ នៅ​ភូមិ ត្រា​ទី​ម ឃុំ ថា​ញ់​ភូ ស្រុក មី​ស្វៀ​ន (​ខេត្ត សុក​ត្រាំ​ង​) មាន​ជីវភាព ក្រីក្រ​តែ​ខ្នះខ្នែង​រៀនសូត្រ បានជា​លោកគ្រូ ឡឹម​អែ​ស នៅតែ​ខិតខំ​ព្យាយាម​រៀនសូត្រ​ដល់​ចប់​សាកលវិទ្យាល័យ​ហើយ​ចូលរួម​ក្នុង​វិស័យ​អប់រំ​ចាប់ពី ថ្ងៃ​បង្រួបបង្រួម​ប្រទេសជាតិ​។ លោកគ្រូ ឡឹម​អែ​ស បានទទួល​ស្គាល់​ជា​គ្រូបង្រៀន​ឆ្នើម​ក្នុង​ឆ្នាំ ១៩៩៤ ហើយ​នៅ​ឆ្នាំ ២០០២ ត្រូវបាន​លោក​ប្រធាន​រដ្ឋ​តែងតាំង​ជា​គ្រូបង្រៀន​ប្រជាជន​។​

​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ទីកន្លែង​ដែលមាន​ប្រជាជន​ខ្មែរ​រស់នៅក្នុង​ប្រទេស​វៀ​ត​ណា​ម​បាន​អនុវត្ត គោលនយោបាយ​អភិរក្ស​តម្លៃ​វប្បធម៌​របស់​បណ្តាជន​ជាតិ​ដែល​រស់នៅក្នុង​ប្រទេស​វៀ​ត​ណា​ម​។​បងប្អូន​ជនជាតិខ្មែរ​បានទទួល​គ្រប់​គោលនយោបាយ​អនុគ្រោះ កាត់បន្ថយ ពិន្ទុ​ឆែក​ជ្រើសរើស​ចូលរៀន​នៅ​សាកលវិទ្យាល័យ ដាក់​ពាក្យសុំ​ការងារ ពិនិត្យ​សុខភាព ប្រាក់កម្ចី​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច ធ្វើអោយ​គ្រួសារ​ធូរធារ​ហើយ​មាន លក្ខខណ្ឌ​អភិវឌ្ឍន៍​តម្លៃ​វប្បធម៌ កេរតំណែល​ខ្មែរ​និង​ពង្រីក ត្រួសត្រាយ​ផ្លូវ​ទៅ​អនាគត​ភ្លឺស្វាង ដល់​កូនចៅ ជំនាន់​ក្រោយ​។

លោក យឿ​ង​ហ្វា​ង​ស៊ុំ ប្រធាន​មន្ទីរ​វប្បធម៌​កីឡា​និង​ទេសចរណ៍​ខេត្ត ត្រា​វិញ អញ្ជើញ​ថ្លែង​សន្ទរកថា​នៅក្នុង​សិក្ខាសាលា​សិល្បៈ​ល្ខោន​យីកេ​

​នៅ​ខេត្ត​សុក​ត្រាំ​ង​មាន​គោលនយោបាយ​អភិវឌ្ឍន៍​ប្រព័ន្ធ​អប់រំ​សម្រាប់​ប្រជាជន​ខ្មែរ​នៅ​ខេត្ត​នេះ​តែង​បាន​អនុវត្ត​ជាប់​ជានិច្ច​ហើយ មាន​ប្រសិទ្ធភាព​។ បច្ចុប្បន្ននេះ ក្រុម​បញ្ញវន្ត​ខ្មែរ​នៅក្នុង​ខេត្ត​កាន់តែ​មាន​ភាព​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ (​កម្មាភិបាល មន្ត្រីរាជការ និ​យោ​ជិ​កនៅ ក្នុង​ខេត្ត​មាន​សញ្ញាបត្រ​បណ្ឌិត​ចំនួន ២ នាក់ អនុបណ្ឌិត​ចំនួន ១៣០ នាក់ មាន​សញ្ញាបត្រ​កម្រិត​ប​រិ​ញ្ញាប​ត្រ​ជិត ៣.០០០ នាក់ មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​រង​ជិត ១.៤០០ នាក់ កម្រិត​មធ្យមសិក្សា​ជាង ១.៦០០ នាក់​) ។​

អត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ឯក​របស់​បងប្អូន​ជនជាតិ ខ្មែរ នៅ​សុក​ត្រាំ​ង តែង​បាន​អភិរក្ស​និង​ពង្រីក​។ បច្ចុប្បន្ន​ទូទាំង​ខេត្ត​មានផ្ទះ​ប្រជុំ​ជីវភាព​សហគមន៍ មណ្ឌល​ព័ត៌មាន​នៃ​ភូមិ និង​ចំណុច​ជួបជុំ វប្បធម៌​វត្ត​ខ្មែរ​ចំនួន ៥១១ មាន​ក្រុម​យូ​កេ ៣ ក្រុម មាន​ក្រុម​របាំ​មួយក្រុម មាន​វត្ត​អារាម​ថេរវាទ ខ្មែរ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​កេរ តំណែល​ប្រវត្តិសាស្ត្រ​វប្បធម៌​ចំនួន ១០ វត្ត ក្នុងនោះ​មាន ២ វត្ត​ជា​កេរតំណែល​ប្រវត្តិសាស្ត្រ​វប្បធម៌​ថ្នាក់ជាតិ មាន ៨ វត្ត​ជា​កេរតំណែល​ប្រវត្តិសាស្ត្រ​វប្បធម៌ ថ្នាក់​ខេត្ត​។ មណ្ឌល​ដាក់តាំង​រក្សាទុក​វត្ថុ​បុរាណ​ជាង ៤៦០ គ្រឿង​ដើម្បី​សកម្មភាព​ផ្សព្វ​ផ្សារ​បម្រើ វប្បធម៌ ប្រពៃណី​របស់​បងប្អូន​ជនជាតិខ្មែរ​។

​ទន្ទឹមនឹងនោះ ពិធីបុណ្យ​ទាន​ជំនឿ សាសនា​របស់​ជនជាតិ​ខ្មែរ​ត្រូវបាន​ប្រារព្ធ​ឡើង​តាម​ប្រពៃណី​។ ខេត្ត​សុក​ត្រាំ​ង ប្រារព្ធ​ឡើង​ដោយ​ជោគជ័យ​នៅ​កិច្ច​ជំនួប​តាម​ប្រព័ន្ធ​អន​ឡាយ​ដល់​ចំណុច​ស្រុក ទីរួមស្រុក ទី​រួម​ខេត្ត​ទីក្រុង​ក្នុងឱកាស​
​បុណ្យចូលឆ្នាំថ្មី បុណ្យ​អកអំបុក​-​ប្រណាំងទូក ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៤ រហូតមកទល់​សព្វថ្ងៃ​នេះ ខេត្ត សុក​ត្រាំ​ង បាន​ដំណើរការ​គម្រោង​ចំនួន ៣៥ ដោយមាន​ទឹកប្រាក់​សរុប​ចំនួន ២​លាន​ដុល្លារ​អាមេរិក​សំដៅ​អភិរក្ស ពង្រីក​តម្លៃ​វប្បធម៌​ប្រពៃណី​របស់​បងប្អូន​ជនជាតិខ្មែរ​។​

​ក្រៅពីនេះ​បណ្តា​ប្រធានបទ​ត្រូវបាន​សិក្សា អនុវត្ត​វឌ្ឍនភាព​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ដើម្បី បម្រើ​ក្នុងការ​បង្កបង្កើនផល សំដៅ​ធ្វើ​ពិពិធ​កម្មពូជ​សត្វ​ចិញ្ចឹម​និង​ដំណាំ​ដាំ​ដុះ​។ កសាង ទម្រង់ រូបភាព​ផលិតកម្ម​ឱ្យ​សមស្រប​រួមចំណែក​ការអភិវឌ្ឍ សេដ្ឋកិច្ច​-​សង្គម​នៅ​តំបន់​ជនបទ តំបន់​បងប្អូន​ជនជាតិ ខ្មែរ​។

រៀនអក្សរ​ខ្មែរ​នៅ​វត្ត កំពង់ នៅ​រាល់ពេល​ល្ងាច​ក្នុង​សប្តាហ៍​។ រូបថត​៖ កាសែត​រូបភាព​វៀតណាម

​នៅ​ខេត្ត ត្រា​វិញ ការអភិវឌ្ឍ​វប្បធម៌​ជនជាតិខ្មែរ​តែង​បាន​អាជ្ញាធរ​ផ្តោតជាសំខាន់​ទៅលើ​ការអនុវត្ត​គណៈកម្មាធិការ​បក្ស ខេត្ត​ត្រា​វិញ​បានដាក់​បញ្ចាំង​ទូរទស្សន៍​សាធារណៈ​ជាច្រើន​កន្លែង​នៅ​តំបន់​បងប្អូន​ជនជាតិខ្មែរ​ដើម្បី​បម្រើ​បងប្អូន​មាមីង​និង​ព្រះសង្ឃ​។ ស្ទើរតែ​ទាំងអស់​គ្រួសារ ជនជាតិខ្មែរ​សុទ្ធ​តែមាន​ឧបករណ៍​ស្តាប់​សម្លេង​និង​មើល​រូបភាព​កាសែត​ជា​ភាសា​ខ្មែរ នៅ​ខេត្ត បាន​ផ្សព្វផ្សាយ​ពីរដង​ក្នុង​មួយ​សប្តាហ៍​ដល់​វត្ត​ខ្មែរ​ទាំងអស់​នៅក្នុង​ខេត្ត​។ កម្មវិធី​វិទ្យុ​-​ទូរទស្សន៍​ជា​ភាសា​ខ្មែរ​នៅ ខេត្ត​ត្រា​វិញ​ត្រូវបាន​វិនិយោគ​កែលម្អ​លើក​កម្រិត​និង​បង្កើន​ម៉ោង​ចាក់ផ្សាយ​,​ចាក់ផ្សាយ​រូបភាព​ដោយមាន​ខ្លឹមសារ​ផ្លាស់ប្តូរ​ថ្មីៗ យ៉ាង​សម្បូរបែប ឃុំ ភូមិ​ជាច្រើន បាន​វិនិយោគ​លើ​ស្ថានីយ៍វិទ្យុផ្សាយសម្លេង ទូ​សៀវភៅ​ច្បាប់ ចំណុច​ឆែក​មើល អ៊ិន​ធឺ​ណិ​ត​សាធារណ​។

​បងប្អូន​ជនជាតិ ខ្មែរ នៅ​ខេត្ត ត្រា​វិញ មាន​បេតិកភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់ជាតិ​ចំនួន ៣ គឺ​៖ សិល្បៈ​ចម្រៀន​ចាប៉ីដងវែង ពិធីបុណ្យ​អកអំបុក​និង​សិល្បៈ​រាំ​របាំ មាន​វត្ត​ខ្មែរ​បានទទួល​ស្គាល់​ជា​កេរតំណែល​ប្រវត្តិសាស្ត្រ​បដិវត្ត​ថ្នាក់​ខេត្ត​និង កេរតំណែល​ប្រវត្តិសាស្ត្រ​វប្បធម៌​ស្ថាបត្យកម្ម​ថ្នាក់ជាតិ​ចំនួន ១៤ វត្ត​។ សារមន្ទីរ​វប្បធម៌​ខ្មែរ​ខេត្ត​ត្រូវបាន​ជួសជុល​កែលម្អ ហើយ​ដាក់​តាំងនូវ​វត្ថុ​បុរាណ មានតម្លៃ​វប្បធម៌ ប្រពៃណី​របស់​បងប្អូន​ជនជាតិខ្មែរ​ជាង ១.០០០ គ្រឿង​។​វត្ត​ខ្មែរ​ទាំងអស់ តែង បាន​យកចិត្តទុកដាក់ ថែរក្សា​តាម​លំនាំ​ស្ថាបត្យកម្ម​បុរាណ ការពារ​និង រក្សាទុក​នូវ​បេតិកភណ្ឌ​វប្បធម៌​ពិសេស ដាច់ដោយឡែក​។ សិល្បៈ​រាំ​របាំ សិល្បៈ​ល្ខោន​យូ​កេ សាស្ត្រា​ស្លឹករឹត (​សរសេរ​លើ​ស្លឹករឹត​) របស់​បងប្អូន​ជនជាតិ ខ្មែរ​ត្រូវបាន​អភិរក្ស​។​

វប្បធម៌​ប្រពៃណី​និង​បុណ្យទាន​នានា ទំនៀប​ទម្លាប់ អត្តសញ្ញាណ​វប្បធម៌ ជនជាតិ​តែង​បាន​លើកតម្កើង ថែរក្សា​និង​រីកចម្រើន​

​នៅ​ខេត្ត គៀន​យ៉ាង ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ អោយតែ​ដល់​រដូវ​វិស្សមកាល​វត្ត ថា​ញ់​យ៉ា នៅ​ឃុំ ឌិ​ញ​ហ្វា ស្រុក ហ្គ​ហ្វា​វ ទទួល​សិស្សានុសិស្ស​ខ្មែរ​មក​រៀន​ភាសា​និង​សរសេរ​អក្សរ​ខ្មែរ​។ ព្រះ​ឧបជ្ឈាយ៍ ត្រឹ​ន​ញៀប ជា​ព្រះចៅអធិការ​វត្ត ថា​ញ់​យ៉ា មាន​ថេរ​ដីកា​ថាវ​ត្ត​បាន​រក្សា​ភ្ជាប់ ការបង្រៀន​អក្សរ​ខ្មែរ​អស់​រាប់សិប​ឆ្នាំ​មកហើយ​។ មុនពេល​សម្រាក​វិស្សមកាល​រៀងរាល់ឆ្នាំ វត្ត ថា​ញ់​យ៉ា តែង​ត្រៀម​រៀបចំ​គ្រប់យ៉ាង​ដើម្បី​ស្វាគមន៍​ប្អូនៗ​សិស្សសាលា​មក​រៀន​ភាសា​និង អក្សរ​ខ្មែរ​។​ដោយ​យល់ដឹង អំពី​ការអភិរក្ស​ភាសា​និយាយ​,​អក្សរ​សរសេរ​វប្បធម៌​របស់​ជនជាតិ​ខ្មែរ​បានជា​ឪពុកម្តាយ​ប្អូនៗ​សិស្សសាលា​គាត់​លើកទឹកចិត្ត ឱ្យ​កូនក្មួយៗ មក​វត្ត​រៀនអក្សរ​ជាច្រើន កុះករ មិនចាំបាច់​ចំណាយពេល​ចលនា​។​ប្អូន​ណា​ជួប​ការ​លំបាកលំបិន​ខ្លាំង ត្រូវបាន​វត្ត ថា​ញ់​យ៉ា ឧបត្ថម្ភ​សៀវភៅសរសេរ ប៊ិច​សរសេរ​។

​មិន​ត្រឹម​តែមាន​វត្ត ថា​ញ់​យ៉ា ប៉ុណ្ណោះ​ទេ​នៅមាន​វត្ត​ខ្មែរ​នៅលើ​ភូមិសាស្ត្រ​ខេត្ត​គៀន​យ៉ាង​ទាំងអស់​សុទ្ធតែ​រក្សា​ភ្ជាប់​បែបបទ បង្រៀនអក្សរ​ខ្មែរ​ដល់​កូនក្មួយ​ខ្មែរ​។ រដ្ឋបាលខេត្ត​គៀន​យ៉ាង​បាន​អនុវត្ត​ព្រមជាមួយ​ប្រមូលផ្តុំ​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ពង្រឹង ការងារ​អប់រំ លើកកម្ពស់​ចំណេះ ដឹង​ជូន​បងប្អូន​ជនជាតិខ្មែរ អភិវឌ្ឍ​បង្រៀនអក្សរ​ខ្មែរ​សម្រាប់​ប្អូនៗ​កូនក្មួយ​ខ្មែរ​។ ចាប់ពី​ឆ្នាំ ២០១៤ មកទល់​សព្វថ្ងៃនេះ វត្ត​អារាម​នានា​ក្នុង​ខេត្ត​បាន​បើក​ថ្នាក់បឋមសិក្សា បាលី​ចំនួន ៣៤ ថ្នាក់​សម្រាប់​សិស្ស​ចំនួន ៦៣៨ នាក់ ថ្នាក់​ធម្ម​វិន័យ ២៩ ថ្នាក់​សម្រាប់​សិក្ខាកាម ៣៥៣ នាក់​ថ្នាក់​បង្រៀន​ភាសា​ខ្មែរ​រដូវ​វិស្សមកាល ១.២២០ ថ្នាក់ (​ចាប់ពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ៧) ទាក់ទាញ​សិស្ស​ចំនួន ៣០.៤៨១ លើក​សិក្ខាកាម​ចូលរួម​ក្នុងការ​សិក្សា​។ ចាត់តាំង​ការប្រឡង បញ្ចប់​វគ្គ​សិក្សា​បាលី​ចំនួន ៥ វគ្គ ធម្ម​វិន័យ​និង​អក្សរ​ខ្មែរ​ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន ៨៩២ នាក់​។

​ក្រៅពី​គោលនយោបាយ​ឧបត្ថម្ភ​ពី​សំណាក់​រដ្ឋ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​គណៈកម្មការ​វត្ត​រួមជាមួយ​នឹង​សមាគម​ជំរុញ​ការសិក្សា នៅ​គ្រប់​មូលដ្ឋាន​ធ្វើ​ល្អប្រសើរ​ឡើង​កិច្ចការងារ​សង្គម​ដើម្បី ឧបត្ថម្ភ​ជីវភាព​រស់នៅ​គ្រូបង្រៀន​និង​សិស្សសាលា​សំដៅ​រក្សា ភ្ជាប់​ភ្ជួ​ន​យូរអង្វែង​បណ្តា​ថ្នាក់រៀន អក្សរ និង​ភាសា​ខ្មែរ​។​

​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត បា​កលៀវ លោក យឿ​ង​ថា​ញ់​ទ្រុង បានឱ្យដឹងថា​ការងារ​ជំនួយ​ប្រាក់​កម្ចីអនុគ្រោះ ជូន​បងប្អូន​ជនជាតិខ្មែរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​បាន​រដ្ឋាភិបាល​ខេត្ត​យកចិត្តទុកដាក់​ជានិច្ច​។

​ក្នុងអំឡុងពេល​ជាង ១០ ឆ្នាំ​មកនេះ ថ្នាក់ដឹកនាំ​គ្រប់ផ្នែក​ស្ថាប័ន​នៅក្នុង​ខេត្ត​បាន​ចលនា​មូលនិធិ​ឧបត្ថម្ភ​-​សុខមាលភាព សង្គម​រាប់ លាន​ដុល្លារ​អាមេរិក ជួយ​បងប្អូន​មាមីង​ខ្មែរ​។ ក្រៅពីនេះ មូលដ្ឋាន​ក៏បាន​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​គោល នយោបាយ​ដូចជា ការកាត់បន្ថយ​ថ្លៃ បង់​ការសិក្សា ឧបត្ថម្ភ​ការចំណាយ សម្រាប់​ការសិក្សា​ជូន​សិស្សសាលា និ​សិ​ត្ស ផ្តល់​កញ្ចប់ ឥណទាន​អនុគ្រោះ​ជូន​គ្រួសារ​ជាង ៩.០០០ គ្រួ សារ​ដោយមាន​ថវិកា​រាប់លាន​ដុល្លារ​ជួយ​បណ្តុះបណ្តាល វិជ្ជាជីវៈ​ដោះស្រាយ​ការងារ​ធ្វើ ឧបត្ថម្ភ ១០០​ភាគរយ​នៃ​ថ្លៃ​ចំណាយ​លើ​ការទិញ ធានារ៉ាប់រង សុខភាព​ជូន​គ្រួសារ​ក្រីក្រ កៀក​កម្រិត​ក្រ ជួយ​បងប្អូន​មាមីង​ខ្មែរ​នៅក្នុង​ខេត្ត ឈានឡើង​ស្ថិរភាព ក្នុង​ជីវភាព​រស់នៅ​។

​ក្រៅពី​ការ​ជំនួយ​ពី​បណ្តា​ខេត្ត​នានា រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម​និង​ក្រប់​ផ្នែក ស្ថាប័ន ថ្នាក់ដឹកនាំ​មជ្ឈិម​មាន​គោល នយោបាយ​វិនិយោគ​សាងសង់​សម្រេច​ជា​ស្ថាពរ​វិទ្យាស្ថាន ពុទ្ធសាសនា​ថេរវាទ​ខ្មែរ​នៅ​ទីក្រុង កឹ​ន​ធើ​និង​ប្រព័ន្ធ​នៃ​សាលា អន្តេវាសិក​ជនជាតិ​ក្នុង​តំបន់​។ ការឯកភាព កម្មវិធី​បណ្តុះបណ្តាល របប​អនុគ្រោះ​ជូន​គ្រូបង្រៀន​ដើម្បី​លើកកម្ពស់​កម្រិត សិក្សា​របស់​សមណ​និស្សិត សិស្សសាលា​បងប្អូន​ជនជាតិខ្មែរ​។ បាន​អភិរក្ស វិនិយោគ​និង​អភិវឌ្ឍន៍​វប្បធម៌​ប្រពៃណី​ទំនៀម ទម្លាប់ អត្តសញ្ញាណ​វប្បធម៌ ជនជាតិ​តែង​បាន​លើកតម្កើង ថែរក្សា​និង​រីកចម្រើន​។ ខេត្ត​ទីក្រុង​នានា​នៅ​តំបន់​វាលទំនាប ទន្លេ គឺ​វ​ឡុង តែង​ផ្តោត​សំខាន់​ទៅលើ​មុខរបរ​សិប្បកម្ម​ប្រពៃណី ដើរ​ទន្ទឹមនឹង​ការអភិវឌ្ឍ​បើកទូលាយ​មុខរបរ​ថ្មីៗ​សមស្រប ទៅនឹង​លក្ខខណ្ឌ​ជាក់ស្តែង តែង​បង្ក​លក្ខខណ្ឌ​ដល់​ការអភិវឌ្ឍ​សិប្បកម្ម ខ្នាតតូច​និង​ពាណិជ្ជកម្ម​ដោយមាន​ទ្រង់ទ្រាយ ទម្រង់​សមស្រប​ទៅនឹង​លក្ខណៈ​សមត្ថភាព និង​កម្រិត​ចំណេះដឹង​របស់​បងប្អូន​ជនជាតិខ្មែរ​ផ្តើម​ពី​នោះ​ជីវភាព​រស់នៅ របស់​បងប្អូន​ជនជាតិ បាន​លើកកម្ពស់​។

​មិន​មាននៅ​បណ្តា​ភូមិ​សាមញ្ញ ក្រលំបាក​លំបិន ផ្ទុយទៅវិញ​នៅ​តំបន់​បងប្អូន​ជនជាតិ ខ្មែរ​នៅ វៀតណាម​ពីមួយថ្ងៃ​ទៅ មួយថ្ងៃ​កាន់តែ​សម្បូរ​សម្បាយ​និង​ទំនើប​ជាង​មុន ជីវភាព​រស់នៅ មិន​ត្រឹមតែ​រួច​ផុតពី​ភាពក្រីក្រ​ប៉ុណ្ណោះ​ទេ ថែមទាំង​កំពុង​ឈានឡើង​ធូរធារ​មានបាន​ទៀតផង​។​គោលនយោបាយ​របស់រ​ដ្ឋ​និង​ខេត្ត​នានា​នៃ​ប្រទេស​វៀតណាម​ព្រមជាមួយ​ការយល់ស្រព និង​ការ ខិតខំ​ប្រឹងប្រែង​របស់​ជនជាតិខ្មែរ​ត្រូវបាន​ពង្រីក​ប្រកបដោយ​ប្រសិទ្ធភាព​។ ដោយ​ភាព​វិ​វត្ត​ទាំង នោះ​គឺ​ខុស​ឆ្ងាយ​ពី​ការ​បំប្លែងការពិត ការចោទប្រកាន់ ការបំពុល សាធារណៈមតិ​ប្រឆាំង​បំបែក បំបាក់​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា​និង​វៀតណាម​៕

វត្ត ខ្មែរ សុទ្ធសឹង​ត្រូវបាន​ស្ថាបនា​អោយ​ល្អ​ជាង​មុន ក្លាយជា​មោទនភាព​នៃ​ស្រុកភូមិ​។​

​វត្ត ខ្មែរ សុទ្ធសឹង​ត្រូវបាន​ស្ថាបនា​ឱ្យ​ល្អ​ជាង​មុន ក្លាយជា​មោទនភាព​នៃ​ស្រុកភូមិ​។​វត្ត​ខ្មែរ​ទាំងអស់​តែង​បាន​យកចិត្តទុកដាក់ រក្សាទុក​តាម​លំនាំ​ស្ថាបត្យកម្ម​បុរាណ ការពារ​និង​រក្សា នូវ​បេតិកភណ្ឌ​វប្បធម៌​ពិសេស​ដាច់ដោយឡែក​។​