ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​ជា​ស្រុក​ទី​២​ដែលមាន​ភ្លើងស្តុប​

2279
ចែករម្លែក
  • 41
    Shares

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​ជា​ស្រុក​ទី​២ ដែលមាន​ភ្លើងស្តុប ។​បើ​គិត​ទូទាំង​ខេត្ត​ទើប​មាន​ភ្លើងស្តុប​៣​កន្លែង​ប៉ុណ្ណោះ ។​ភ្លើងស្តុប​ទី​១ ជា​របស់​ថ្មី ស្ថិតនៅ​ក្រុង​សេរី​សោភ័ណ ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៦​និង​ក្បាល​ផ្លូវជាតិ​លេខ​៥៦ ក្នុង​ប្រទល់​សង្កាត់​ព្រះ​ពន្លា​និង​សង្កាត់​កំពង់ស្វាយ​ដែល​កសាងឡើង​ដោយ​សប្បុរសជន​និង​មន្ត្រី​កាលពី​ឆ្នាំ​២០១០​។​

​ភ្លើងស្តុប​ទី​២​ជា​របស់​ថ្មី​ស្ថិតនៅ​ស្រុក​ព្រះនេត្រព្រះ​ត្រង់ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៦​និង​ក្បាល​ផ្លូវជាតិ​លេខ​១៥៩ ក្នុងភូមិ​ចក្រី​ឃុំ​ជប់​វា​រី កសាង​ឆ្នាំ​២០១៧ ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​ភ្លើងស្តុប​ទី​៣​ជា​របស់​ជជុះ​បាន​តម្លើង​ពីថ្ងៃ​ទី​២២​ខែមីនា​ឆ្នាំ​២០១៨​នៅ​ស្រុក​ស្វាយចេក​ស្ថិត​ត្រង់ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៥៦​និង​ផ្លូវលំ​ចូល​ភូមិ​បែក​ចាន​និង​ភូមិ​ស្វាយចេក​ក្នុង​ឃុំ​ស្វាយចេក​និង​ឃុំ​រលួស​។​ភ្លើងស្តុប​ជជុះ​នេះ​ជា​អំណោយ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ។​

វត្តមាន​ភ្លើងស្តុប​នេះ នាំឱ្យ មន្ត្រី​និង​ពលរដ្ឋ​បាន​អរគុណ​លោក​ឧបនាយករដ្ឋមន្ត្រី លោកស្រី លោក​សួន បវរ , លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម , លោក គឹម សុវណ្ណ និង​ក្រុមការងារ ដែល​ផ្តួចផ្តើម​ធ្វើឱ្យ​ស្រុក​ស្វាយ​ទទួលបាន​ភ្លើងស្តុប​ជា​លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​នេះ​។​

​ចំណេ​កលោក ឡោ ប៊ុន​ពេជ្រ នាយក​ទីចាត់ការ​ហិរញវត្ថុ​សាលាខេត្ត​បន្ទាយមានជ័យ​ធ្លាប់​និយាយថា​: នៅ​ឆ្នាំ​២០១៨​នេះ​រដ្ឋបាលខេត្ត​នឹង​ដាំ​បង្គោល​ភ្លើងគោម​បំភ្លឺ​តាមផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សិរីសោភ័ណ​ឬ​ទី​រួម​ខេត្ត អោយបាន​ជិត​២០០​ដើម ។​

រដ្ឋបាល​ក៏​នឹងដាក់​ភ្លើងស្តុប​ថ្មី​៤​កន្លែង​ទៀតផង​ដែរ​ដូចជា​:១- នៅ​ផ្លូវ​ជាត់​លេខ​៥៦ កែង​នឹង​វិថី​៧​មករា​-​ផ្លូវ​ទៅ​សួន​ស្នេហ៍​ជនបទ ជាប់​សាលាក្រុង ក្នុង​សង្កាត់​កំពង់ស្វាយ​។​២-​នៅត្រង់​រង្វង់​មូល​រូប​អវតា​លោ​កិ​ស្វរ​:​ឬ​រូប​ដៃ​៣២ មុខ​សាលាខេត្ត នៃ​ផ្លូវបំបែក​ក្បាល​ផ្លូវជាតិ​លេខ​៦​និង​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​។

​៣-​នៅ​ម្តុ​ុ​អតីត​រង្វង់​មូល​ហនុមាន កែង​ផ្លូវជាតិ​លេខ​៦​និង​ផ្លូវ​ទី​រួម​ខេត្ត​ឬ​ផ្លូវ​លេខ​៣ ព្រំប្រទល់​សង្កាត់​ព្រះ​ពន្លា​និង​សង្កាត់​កំពង់ស្វាយ​និង​៤- នៅ​រង្វង់​មូល​រូប​ជំទាវ​ស្រី​គ្រប់លក្ខណ៍ បំបែក​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវ​ក្នុង​ខេត្ត​៤​ខ្សែ​ទៀត នា​ព្រំប្រទល់​សង្កាត់​ព្រះ​ពន្លា​និង​សង្កាត់​អូរ​អំបិល​។​

ប៉ុន្តែ​គម្រោង​ភ្លើងស្តុប​នេះ មិនទាន់​ចេញរួច​ឬថា​នៅ “​ស្តុ​ប​” នៅឡើយ​។​េ​គម្រោង​បង្គោល​ភ្លើងគោម​តាមផ្លូវ​បាន​ដាំ​និង​ដាក់​អំពូល​បណ្តើរៗ​ហើយ​។​
នៅឯ​ក្រុង​ប៉ោយប៉ែត​វិញ​លោក​សាន​ស៊ានហូ​អភិបាលក្រុង​ប៉ោយប៉ែត​ដែល​ឡើងកាន់តំណែង​ជិត​៣​ខែ​មកនេះ​បាន​ដឹកនាំ​គៀងគរ​អភិវឌ្ឍន៍​ក្រុង​លើ​ច្រើន​វិស័យ​រៀប​សណ្តាប់ធ្នាប់​ឡើងវិញ​គួរអោយកត់សម្គាល់​។​អំពី​ភ្លើងស្តុប​. លោក​ក៏​អះអាងថា លោក មន្ត្រី​និង​សប្បុរសជន​នឹងដាក់​ភ្លើងស្តុប​យ៉ាងតិច​៤-៥​កន្លែង​ដែរ ៕S/

​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​ជា​ស្រុក​ទី​២​ដែលមាន​ភ្លើងស្តុប​