ចេញ​ឡានទឹក​ចំនួន​១១​គ្រឿង​ពន្លត់ភ្លើង​ឆេះ​ស្ថានីយ៍​ប្រេង​នៅ​សង្កាត់​ភ្នំពេញ​ថ្មី

2273
ចែករម្លែក

(​ភ្នំពេញ​)៖ អគ្គិភ័យ​ដែល​ឆាបឆេះ​ស្ថានីយ៍​ប្រេងសាំង​មួយកន្លែង នៅក្បែរ​ស្ពាន​អូរ​តា​គុជ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​រលត់ទៅវិញ​ហើយ នៅ​ម៉ោង​ប្រមាណ​ជិត​៩​ព្រឹក ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ កម្លាំង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១១​គ្រឿង ប៉ុន្ដែ​បាញ់​អស់​៤​គ្រឿង​ប៉ុណ្ណោះ​។​យ៉ាងណាមិញ​ចំពោះ​ការខូចខាត​នោះ​រួមមាន ឆេះ​ម៉ូតូ​៤​គ្រៀង កុង​ទ័​រ​សម្រាប់​ចាក់​ប្រេង​២ និង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត​ដោយ​ពុំមាន​មនុស្ស​រងរបួស​នោះទេ​។

ដោយឡែក​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​មិនទាន់​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ប្រាប់​នោះទេ​ឮ​ព្រោះ​កំពុងធ្វើការ​សួរនាំ​បន្ដទៀត​៕S ដោយ​៖​ហូ​សាន់​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ