កា​ឡូ អែន​សេ​ឡូត​ទី រង់ចាំ​មើល​ឱកាស​ការងារ​នៅ អា​សេណ​ល​

1052
ចែករម្លែក

​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) ចាប់អារម្មណ៍​ចង់​ចូល​ជំនួស​ការងារ​លោក អា​សេន វែង​ហ្គើ (Arsene Wenger) នៅ​ក្លឹប​អា​សេណ​ល ប្រសិន បើ​ក្លឹប​នេះ​ខកខាន​មិនបាន សម្រេច​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​គោលដៅ​កំពូល​ពីររូប​។​
​ ​
​គេ​ជឿថា លោក អាល​ឡេ​ហ្គ្រី (Allegri) និង​លោក ល្វី​ស អែន​រិ​ក (Luis Enrique) គឺជា​បេក្ខភាព​ដែល​អាច​ចូលកាន់​តំណែង​នេះ ស្របពេល​លោក វែង​ហ្គើ​គ្រោង​ចាកចេញ​នៅ ដំណាច់​រដូវ​កាល​នេះ បន្ទាប់ពី​ចំណាយពេល​ដឹកនាំ​អស់​រយៈពេល​២២​ឆ្នាំ​នៅ​ក្លឹប អា​សេណ​ល ។​
​ ​
​ទោះបីជា​យ៉ាងណា លោក អែន​សេ​ឡូត​ទី ក៍​ត្រៀមខ្លួន​សម្រាប់​ការងារ​នេះដែរ​ខណៈពេល​លោក កំពុង​ស្វែងរក​ការងារ​ដំបូង ចាប់តាំងពី​ត្រូវ​ក្លឹប Bayern Munich បណ្តេញ​ចេញពី ការងារ​កាលពី​ខែកញ្ញា​ឆ្នាំមុន​។​
​ ​
​គ្រូបង្វឹក​អ៊ីតាលី​រូបនេះ​ក៏​ចាប់អារម្មណ៍​ចង់​ស្នង​តំណែង​នេះដែរ ស្របពេល ភែ​ទ្រិ​ក វី​អេ​រ៉ា (Patrick Vieira) ឬ មី​គែល អា​តេ​តា (Mikel Arteta) ត្រូវគេ​មើលឃើញថា ជា​បេក្ខភាព​ដ៏​ស័ក្តិសម​ផងដែរ​។​
​ ​
​លោក អែន​សេ​ឡូត​ទី បាន​ច្រានចោល​តួនាទី​ជា​គ្រូបង្វឹក​ជម្រើសជាតិ​អ៊ីតាលី​កាលពី​ដើមខែ​នេះ ដោយ​លើកឡើង​ពី​បំណង​ចង់​ដឹកនាំ​ក្លឹប​បាល់ទាត់​ច្រើនជាង​។​
​ ​
​លោក​បាន​និយាយថា “​ខ្ញុំ​បានសម្រេច​ចិត្ត​ដោយ​ខ្លួនឯង ដើម្បី​ដឹកនាំ​ក្លឹប​។ ខ្ញុំ​មិនដឹងថា តើ​វា​ជាការ​ងារ​នៅ​អ៊ីតាលី​ឬ​បរទេស​នោះទេ​។ ប្រសិនបើ​មានឱកាស​មកដល់ ខ្ញុំ​ប្រាកដជា​វិល ត្រឡប់​ទៅវិញ​”​។​
​ ​
​លោក អាល​ឡេ​ហ្គ្រី នៅសល់​កិច្ចសន្យា​ពីរ​ឆ្នាំ​ទៀត​ក្នុង​កិច្ចសន្យា​ជាមួយ​ក្រុម​ជើងឯក Juventus ។​

​គ្រូបង្វឹក​វ័យ​៥០​ឆ្នាំ​រូបនេះ​គឺជា​បេក្ខភាព​មួយ​ក្នុងចំណោម​បេក្ខភាព​លេចធ្លោ​សម្រាប់​ការងារ​នេះ ស្របពេល​លោក អែន​រិ​ក អតីត​គ្រូបង្វឹក Barcelona និង​លោក ហ្សេ​ល​កូ ប៊ូ​វ៉ា​ក (Zeljko Buvac) ជា​ដៃស្តាំ​នៅ​ក្លឹប Liverpool ត្រូវបាន​ភ្ជាប់​ទៅនឹង​ការងារ​នេះ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ