ហ្គា​រាស់​សាំង​នៅ​ចិន ចាក់​សាំង លែង​ប្រើ​លុយ​ហើយ​

1854
ចែករម្លែក
គណៈប្រតិភូ​អ្នក​សារពត៌មាន​ចិន​-​អាស៊ាន ស្វែងយល់​ពី​ប្រព័ន្ធ​ទូទាត់​តាម​អ៊ី​ន​ធើ​ណិ​ត​តាម​ស្ថានីយ​ចាក់​សាំង​នៅ​ទីក្រុង​ហាង​ចូ​វ ខេត្ត ជើ​ជាំ​ង កាលពី​រសៀល​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០១៨(​រូប សុផល​,​ពន្លក​)

ដោយៈ សុផល / ខេត្ត ជើ​ជាំ​ង​: ដោយសារ​បច្ចេកវិទ្យា​កា​ន់​តែ​ទំនើប ឥឡូវនេះ​នៅ​ប្រទេស​ចិន ស្ថានីយប្រេងឥន្ធនៈ នៅពេល​ចាក់​សាំង គេ​លែង​ប្រើ​លុយ​ហើយ គឺ​ប្រើ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ី​ន​ធើ​ណិ​ត​វិញ ដែល​ងាយស្រួល​ជាង​។​

​លោក ចាង យ៉ាង​(Zhang Yang) នាយក​គ្រប់គ្រង​ស្ថានីយប្រេងឥន្ធនៈ Petro China ដែល​ស្ថិតនៅក្នុង​ទីក្រុង​ហាង​ចូ​វ ខេត្ត​ជើ​ជាំ​ង បាន​ប្រាប់​គណៈប្រតិភូ​អ្នក​សារពត៌មាន​ចិន​-​អាស៊ាន កាលពី​រសៀល​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០១៨​ថា​៖​ដោយសារ​បច្ចេកវិទ្យា​កា​ន់​តែ​ទំនើប​និង​ប្រទេស​មានការ​អភិវឌ្ឍ​ខ្ពស់ គេ​លែង​ប្រើ​លុយ​សម្រាប់​ទូទាត់​ក្នុង​ការចាក់​សាំង​ទៀតហើយ គឺ​គេ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូទាត់​តាម​ទូរស័ព្ទ​។​

​លោក​បាន​បញ្ជាក់ថា ការទូទាត់​បែប​ថ្មី​នេះ «​គឺ​តាម​កម្មវិធី វី​ឆាត​( WeChat) និង អា​លី​ផេ ( Ali Pay) និង​អេប​(App)​ចំនួន​ទៀត​។ ពីមុន​ការទូទាត់​ប្រើ​លុយ និង​កាត ឥឡូវនេះ​គេ​ប្រើ​តាម​ទូរស័ព្ទ ដែល​ប្រព័ន្ធ​ថ្មី​នេះ​ងាយស្រួល និង​លឿន​ជាង​មុន​»​។​

​លោក ចាង យ៉ាង បាន​បន្ថែមថា ក្រៅពី​ការប្រើ​បច្ចេកវិទ្យា​ទំនើប​ក្នុងការ​ទូទាត់​ស្ថានីយប្រេងឥន្ធនៈ ក៏មាន​បំពាក់​សម្ភារៈ​ទំនើបៗ ដូចជា​ការដាំ​ទឹក​ក្តៅ​តែ​ក្នុង​រយៈពេល​៣​វិនាទី​សម្រាប់​ឆុងតែ កាហ្វេ ឬ​មី ទូរ​ថតរូប​កម្សាន្ត​ចេញ​រូប​ភ្លាម និង​ទូរ​លក់​ភេសជ្ជៈ​តាមរយៈ​ស្គែ​ន​វី​ឆាត​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ