​ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: សត្វ​ពស់ថ្លាន់​៣៨ ត្រូវបាន​មន្ត្រី​ឧទ្យាន​នុ​រក្ស​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​បង្ក្រាប​សត្វ​ព្រៃ​ចល័ត ធ្វើការ​ដោះលែង​ចូល​ព្រៃ​អភិរ​ក្យ​ធម្មជាតិ​វិញ​។​

​កិច្ច​សហ​ប្រតិ​ប​ត្ត​ការដោះលែង​សត្វ​ពស់ថ្លាន​ខាងលើនេះ បាន​ធ្វើឡើង​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ក្នុង​ដែន​អភិរក្ស​ការពារ​ធម្មជាតិ​ចំណុច​មុខ​វត្ត​កំពង់ព្រះ ភូមិ​កំពង់ព្រះ​ស្ថិត ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បី​ឲ្យ​សត្វ​មានឱកាស​បន្ត​ពូជ​នៅក្នុង​ព្រៃ​បឹង​ធម្មជាតិ​នេះ​។​

​មន្ត្រី​ឧទ្យាន​អនុរក្ស​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា សត្វ​ពស់ថ្លាន់​ត្រូវបាន​ក្រុម​ឧទ្យាន​នុ​រក្ស និង​ក្រុម​អន្តរាគមន៍​បង្ក្រាប​សត្វ​ព្រៃ​ចល័ត​នេះ គឺ​គេ​ប្រមូល​ពី​ភ្នំ​តា​ម៉ៅ និង​តាម​បណ្តា​ហ្វា​ង​ផ្សេងៗ នៅក្នុង​ក្រុងភ្នំពេញ និង​ស្ទាក់​ចាប់ពី​ក្រុម​ឈ្មួញ​ដឹង​ជញ្ជូន​សត្វព្រៃ​លក់​។​

​ក្នុងនោះ​ផងដែរ ប្រធាន​ក្រុម​ឧ​ទ្យ​សន​នុ​រក្ស ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ក្ដី នៅក្រៅ​តំបន់​ក្ដី​មេត្តាជួយ​ថែរក្សា​ការពារ និង​អភិរក្ស​សត្វព្រៃ​គ្រប់​ប្រភេទ​
​កុំ​ចាប់​ឬ​សម្លាប់សត្វ នឹង​កុំ​កាប់​ដុត​រុករាន​ទន្ទ្រាន​ដីព្រៃ​ដែល​ជំរក​ជីវចម្រុះ​គ្រប់​ប្រភេទ សូម​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​របស់​ជាតិ យើងទាំងអស់គ្នា​ចាប់​សត្វ​ជួញដូរ​សត្វព្រៃ​ជា​អំពើ​ផ្ទុយ​និង​ច្បាប់​៕