ប្រមុខ​រាជរដ្ឋាភិបាល​ផ្តល់​គំនិត​ឲ្យ​រដ្ឋមន្ត្រី​ការងារ​ពិចារណា​ពី​ឈប់សម្រាក​សម្រាប់​បុរស​នៅពេល​ប្រពន្ធ​ឆ្លងទន្លេ

1211
ចែករម្លែក
សម្តេចតេជោហ៊ុនសែន ជាមួយកម្មការិនីដែលមានផ្ទៃពោះនៅក្រុងបាវិតខេត្តស្វាយរៀង(រូបផេកសម្តេចតេជោ)

ដោយៈ​តារា​រិ​ទ្ធ​/​ស្វាយរៀងៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​បាន​ផ្តួច​ផ្តើម ជា​គំនិត​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ធ្វើការ​ពិចារណា​និង​ពិភាក្សា​ជាមួយ​ម្ចាស់​រោងចក្រ​អំពី​ពេលវេលា​បុរស នៅពេល​ប្រពន្ធ​សម្រាលកូន (​ឆ្លងទន្លេ​)​ដែលជា​ផ្នែក​មួយ​នៃ​សំណាញ់​សុវត្ថិភាព​សង្គម ។​

ក្នុង​ពិធី​ជួប​ជាមួយ​កម្មករនិយោជិត​ជាង ១៩.៤០០​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន ៣២​នៅ​តំបន់​សេដ្ឋកិច្ច ពិសេស​ក្រុង​បាវិត នា​ព្រឹក ថ្ងៃទី​១០ ខែឧសភា ដែលជា​ថ្ងៃទី​២ នៃ​ដំណើ​ចុះ​ជួប​ជាមួយ​កម្មករ កម្មការិនី នៅ​តំបន់​​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​ឲ្យ ក្រសួង​ការងារ និង ភាគី​រោងចក្រ ពិនិត្យ​ទៅលើ​ការផ្តល់​ការឈប់​សម្រាក​រយៈពេល​ខ្លី​ដោយមាន​ប្រាក់​ឈ្នួល​សម្រាប់​បុរស​ដែលមាន​ប្រពន្ធ​ឆ្លង​ទន្លេ ដើម្បី​មើលថែទាំ​ប្រពន្ធ ។ សម្តេច​បន្តថា​ចំណុច​នេះ​គឺ​ត្រូវ​យកមក​គិត​នឹង​ពិភាក្សាគ្នា​ក្នុង​យន្តការ​ត្រីភាគី ដោ យ​តំណាង​រាជរដ្ឋាភិបាល តំណាង​កម្មករ និង ម្ចាស់​រោងចក្រ​។​

​សម្ដេច​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​បើ​យើង​គិត​អត្រា​ចំនួន​កម្មការិនី​ដែលមាន​ផ្ទៃពោះ​មាន ២,៧​ភាគរយ​ក៏ប៉ុន្តែ លើ​ការជាក់ស្ដែង​ប្រជាជន​កម្ពុជា​នាពេល​បច្ចុប្បន្ន​អត្រា​នៃ​កំណើន​របស់​ប្រជា ពល រដ្ឋ​មានតែ ១,៧ ភាគរយ​ទេ ។ ដូច្នេះ​គួរ​អនុញ្ញាតឱ្យ​បុរស​ជា​ប្ដី​បាន​ឈប់សម្រាក​៥​ថ្ងៃ​ឬមួយ​សប្ដាហ៍​ដើម្បី​មើលថែទាំ​ប្រពន្ធ​នេះ​គឺជា​រឿង​មួយ​នៃ​គោលនយោបាយ​គាំពារ​សង្គម ។

សម្ដេច​បាន​បន្តថា​បញ្ហា​នេះ​វា​ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​ការស្រាវជ្រាវ និង​ការពិចារណា​ដែល​យើង​ត្រូវយក ចិត្ត​ទុកដាក់​កាន់តែខ្លាំង​ទៅលើ​កិច្ច​គាំពារ​សង្គម​។​បញ្ហា​នេះ​មិនមែន​គ្រាន់តែ​គិត​ទៅលើ​ទិដ្ឋភាព​ដាច់ដោយឡែក​សម្រាប់​កម្ម​ករ​កម្មការិនី​នោះទេ ។ ប៉ុន្តែ​យើង​គិត​ទូទៅ​តែ​តម្រង់​ឆ្ពោះទៅរក​កម្មករ​កម្មការិនី​មុនគេ​៕​មន​

ទីតាំងផ្សាយពាណិជ្ជកម្ម