សេ​ឡេ​ណា ហ្គោ​ម៉េ​ស សុខចិត្ត​ជ្រើស​រើសយក​សុភមង្គល ជាជាង​ទំនាក់ទំនង​ស្នេហា​លឹប​ល ជាមួយ​ចា​ស្ទី​ន ប៊ី​បឺ​

1160
ចែករម្លែក

​ទំនាក់ទំនង​ស្នេហា​លឹប​លៗ​របស់​អ្នក​ទាំង​២​បាន​ឈានដល់​ទីបញ្ចប់​កាលពី​ខែមីនា​។ ហើយ​មើលទៅ​ហាក់ដូចជា សេ​ឡេ​ណា ហ្គោ​ម៉េ​ស ធូរទ្រូង​យ៉ាងខ្លាំង​ដែល​បានបញ្ចប់​ទំនាក់ទំនង​នេះ​ជាមួយ​ចា​ស្ទី​ន ប៊ី​បឺ​។

​ប្រភព​មួយ​បាន​ប្រាប់​ទស្សនា​វ​ដ្តី Us Weekly ថា តារាចម្រៀង​អាយុ ២៥ ឆ្នាំ​រូបនេះ “​សុខចិត្ត​ជ្រើស​រើសយក​សុភមង្គល មិត្តភក្តិ និង គ្រួសារ​នាង​” ជាជាង​ជ្រើស​យក​តារាចម្រៀង​ម្ចាស់​បទ Sorry ហើយ​ថា នាង “​រំភើបចិត្ត​អំពី​ដំណើរការ​សម្រេចចិត្តរ​បស់​នាង​”​។

​ប្រភព​នោះបាន​ប្រាប់​ទស្សនា​វ​ដ្តី​ថា “​សេ​ឡេ​ណា​បានចាប់ផ្តើម​មើលឃើញ​រូបភាព​ធំ​ជាង​មុន នៅពេល​និយាយ​ដល់​ទាក់ទង​ស្នេហា​ពួកគេ ដូចជា អ្វី​ទៅ​ដែល​សំខាន់​ជាង : សុភមង្គល​ទូទៅ​របស់​នាង​និង​គ្រួសារ​មិត្តភក្តិ​របស់​នាង ឬ ការដែល​នាង​នៅ​ជាមួយ​ចា​ស្ទី​ន ប៊ី​បឺ ដែល​គ្មាន​នរណាម្នាក់​គាំទ្រ​ទំនាក់ទំនង​មួយ​នេះឡើយ​”​។​

​ប្រភព​បាន​បន្ថែមថា “​នាង​ជាក់ស្តែង​បានជ្រើសរើស​យក​សុភមង្គល មិ​ត្ភ​ភក្តិ និង​គ្រួសារ​នាង ហើយ​រំភើបចិត្ត​ជាខ្លាំង​អំពី​ដំណើរការ​សម្រេចចិត្ត​នេះ​។ នាង​មាន​អារម្មណ៍​ថា​មានអំណាច​ជាង​ពេលមុនៗ និង​កំពុង​ទន្ទឹងរង់ចាំ​ទំព័រ​ថ្មី​នៃ​ជីវិត​”៕ ដោយ៖ កញ្ញាដាលីស

សេ​ឡេ​ណា ហ្គោ​ម៉េ​ស ម្តងនេះ​បែក​គ្នា​ពី​ចា​ស្ទី​ន ប៊ី​បឺ​មែនទែន​ហើយ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ