+​គ្រឿងផ្សំ​៖
– ឆ្អឹងជំនី​ជ្រូក 1​គីឡូ (កាត់​ជា​ដុំ​ល្មម)
– កាពិ កន្លះ​ស្លាបព្រា​បាយ​
– គ្រឿង​បុក (គល់​ស្លឹកគ្រៃ រមៀត រំដេង ខ្ទឹមស ស្លឹក​ក្រូចសើច)
– ម្ទេស​ក្រៀម យកទៅ​ត្រាំ​ទឹក រួច​ច​ញ្ច្រាំ​អោយ​ម៉ត់​
– ស្ករត្នោត
– ទឹកត្រី
– ម្សៅ​ស៊ុប
– អំបិល​
– ស្លឹក​ក្រូចសើច កុំ​ហាន់ (ទុកជា​សន្លឹក)

+​វិធី​ធ្វើ​៖
– យក​ឆ្អឹងជំនី មក​ប្រលាក់​ជាមួយ​ម្សៅ​ស៊ុប​បន្តិច រួច​យកទៅ​បំពង​អោយ​ឆ្អឹ​ន នឹង ឡើង​ក្រហម ហើយ​ដួស​ទុក​មួយអន្លើរ​
– ដាក់​ខ្លាញ់​ចូលក្នុង​ខ្ទះ​ទុកអោយ​ក្ដៅ រួច​ដាក់​ខ្ទឹមស​ចិញ្ច្រាំ​ចូល​បំពង​អោយ​ឈ្ងុយ បន្តិច ហើយ​ដាក់​ម្ទេស​ចិញ្ច្រាំ កាពិ និង​គ្រឿង​បុក​ចូល កូរ​អោយ​រលាយ​ចូលគ្នា​អស់ បន្ទាប់មក​ដាក់ ស្ករត្នោត ទឹកត្រី ម្សៅ​ស៊ុប អំបិល និង​ទឹក​បន្តិច រំងាស់​អោយ​ឈ្ងុយ រួច​ភ្លក់​មើល​អោយ​ល្មម តាម​ការចូល​ចិត្ត​
– បន្ទាប់មក​ដាក់​ឆ្អឹង​ជ្រូក ដែល​បំពង​ហើយ​ចូល កូរ​អោយ​សព្វ​ចូលជាតិ​ជាមួយ​គ្រឿង ទុក​មួយសន្ទុះ ទើប​ដាក់​ស្លឹក​ក្រូចសើច​ចូល ដើម្បី​បន្ថែម​អោយមាន​ក្លិន​ឈ្ងុយ រួច​ជាការ​ស្រេច ៕​/PC