​ប្រជាពលរដ្ឋ​៦​នាក់​ពុលផ្សិត​ក្នុងព្រៃ​នៅ​ខេត្តព្រះវិហារ​

897
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែលមាន​សមាជិក​ចំនួន​៦​នាក់ បាន​រង​នូវ​ការពុល​ក្អួតចង្អោរ​ទាំងអស់គ្នា បន្ទាប់ពី​បាន​បរិភោក​ផ្សិត ដែល​រកបាន​ពី​ក្នុងព្រៃ ។

ករណីនេះ ត្រូវបាន​អ្នកជិតខាង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។​ហេតុការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង​នៅ​នៅ​ភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​កាលពី​ល្ងាច​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៨ ។​

​លោក គួ​ង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គ្រួសារ​រងគ្រោះ​ខាងលើ បាន​ចម្អិន​ផ្សិត​ដែល​រកបាន​ពី​ក្នុងព្រៃ យកមក​បរិភោគ​ជុំគ្នា​។ ក្រោយពី​បរិភោគ បាន​រយៈពេល​ប្រហែល​១​ម៉ោង ស្រាប់​តែមាន​អាកា​រៈ​វិលមុខ និង​ក្អួតចង្អោរ​ទាំងអស់គ្នា ។​ឃើញ​អាកា​រៈ​បែបនេះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិតខាង បាន​បញ្ជូនមក​ធ្វើការ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​សែន​ជ័យ​។​

​លោក គួ​ង ឡូ បាន​បន្តថា ក្នុងចំណោម​សមាជិកគ្រួសារ​ទាំង​៦​នាក់ ដែល​ពុលផ្សិត​នោះ​គឺមាន​ម្នាក់​ដែល​ពុល​ខ្លាំង​ជាង ។​ប៉ុន្តែ​ក្រោយពី​ការយកចិត្តទុកដាក់​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ សមាជិកគ្រួសារ​រងគ្រោះ​ទាំងនោះ មាន​អា​ការៈធូរស្រាល​វិញ​ហើយ​។​

​លោក​បាន​បន្តទៀតថា ផ្អែក​តាម​ការសាកសួរ​ក្រុមគ្រួសារ​រងគ្រោះ បាន​និយាយថា ពួកគាត់​មិនបាន​ហូប​អ្វី​ក្រៅពី​ផ្សិត​នេះឡើយ ហើយ​ផ្សិត​ដែល​ពួកគាត់​ហូប​នោះ​ឈ្មោះថា​ផ្សិត​គីង្គក់​។

​ករណី​នេះហើយ ទើប​មន្ទីរជំនាញ​ធ្វើការ​សន្និដ្ឋានថា ពួកគាត់​គឺ​ពុលផ្សិត​ពិតប្រាកដ​មែន ហើយ​លោក​គួ​ង ឡូ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ពី​សុខភាព ហូប​អារ​ហារ​ឬ​ហូប​ទឹក​ត្រូវមាន​ការប្រុងប្រយ័ត្ន​។ ត្រូវធ្វើ​អារ​ហារ​ឱ្យ​ឆ្អិន​ល្អ ទឹក​ដាំ​ពុះ​ឱ្យ​ល្អ អ្វីដែល​ស្គាល់​មិន​ច្បាស់​សូមកុំ​ហូប ជាពិសេស​ផ្សិត និង​ស្រា​.​ស​៕S/

​ប្រជាពលរដ្ឋ​៦​នាក់​ពុលផ្សិត​ក្នុងព្រៃ​នៅ​ខេត្តព្រះវិហារ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ