មនុស្ស​រាប់​សិប​នាក់​ត្រូវបាន​រន្ទះបាញ់​ស្លាប់​នៅ​ប្រទេស​បង់​ក្លា​ដែស​

3446
ចែករម្លែក

​មន្ត្រី​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ខែ​ឧសភា​ថា​មនុស្ស​រាប់​សិប​នាក់ ត្រូវបាន​រន្ទះបាញ់​ស្លាប់​នៅ​ប្រទេស​បង់​ក្លា​ដែស នៅពេល​ដែល​ព្យុះ​មាន​ផ្គរ​រន្ទះ​នៅមុន​​រដូវវស្សា ដែល​បាន​បង្ក​ការបំផ្លិចបំផ្លាញ​នៅ​ទូទាំង​ប្រទេស​នេះ ។​

​លោក Iftekharul Islam ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​បង់​ក្លា​ដែស​បាន​ប្រាប់​សារព័ត៌មាន​AFP​ថា​កសិករ​ច្រើន​នាក់​ដែល​បាន​កំពុង​ប្រមូល​ផល​ស្រូវ​​នៅ​វាលស្រែ គឺ​ភាគច្រើន​ជា​ជនរងគ្រោះ​។​

​លោក​បាន​និយាយថា ” ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​នេះ មនុស្ស​២៩​នាក់​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់​នៅ​ស្រុក​ចំនួន​១២ ដែល​ភាគច្រើន​នៃ​ពួក​គេ​នោះ​​ជា​កសិករ​” ។​

​មនុស្ស​ជាច្រើន​បាន​ស្លាប់​រៀងរាល់ឆ្នាំ​បន្ទាប់ពី​ត្រូវ​បាន​វាយប្រហារ​ដោយ​រន្ទះបាញ់​ក្នុងអំឡុង​រដូវវស្សា​នៅ​បង់​ក្លា​ដែស ដែល​ចាប់ផ្តើម​ពី​ខែ​មេសា​ដល់​ខែតុលា​ ប៉ុន្តែ មន្ត្រី​និយាយ​ថា ចំនួន​នេះ​កើនឡើង​ក្នុងឆ្នាំនេះ​។​

​លោក Iftekharul Islam បាន​និយាយថា​មនុស្ស ជាង​១១២​នាក់​ត្រូវបាន​សម្លាប់​ដោយ​រន្ទះបាញ់​​រយៈពេល ១០​ថ្ងៃ​ដំបូង​នៃ​ខែ​ឧសភា​នេះ ។​ដោយ៖សុខា/sn

​បង់​ក្លា​ដែស កំពុង​ដាំ​ដើមត្នោត​រាប់​លាន​ដើម​ដើម្បី​កាត់បន្ថយ​ហានិភ័យ​រន្ទះបាញ់​

ទីតាំងផ្សាយពាណិជ្ជកម្ម