នារី​ជើងឆើត​​សម្លាប់​និង​បរិភោគ​សត្វព្រៃបង្ហោះរូប​ផ្អើល​ស្រុក​ខ្មែរ​ចេញមក​សារភាព​កំហុស​

2009
ចែករម្លែក

ដោយៈ​សម្បត្តិ​,​ដេប៉ូ​/​ភ្នំពេញៈ នារី​វ័យក្មេង​កម្ពុជា​ម្នាក់​ដែល​ចង់​ល្បី​តាម​យូ​ធូប​ហើយ​បានសម្លាប់​សត្វព្រៃ ហើយ​បង្ហោះ​តាម Youtube បានមក​សារភាព​កំហុស​នៅ​ក្រសួងបរិស្ថាន នា​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ ។​

​ការ​ចូលមក​សារភាព​ទោសកំហុស​នារី​រូបនេះ បន្ទាប់ពី​ក្រសួងបរិស្ថាន​បាន ប្រកាស​ចាត់វិធានការ​តាមផ្លូវ ព្រោះ​នាង​បាន​បំផ្លាញ​សត្វព្រៃ​ជាច្រើន​ប្រភេទ ដែល​ជិត​ផុត​ពូជ ហើយ​រាជរដ្ឋាភិបាល​កំពុង​អភិរក្ស​សត្វព្រៃ ។​
​ជាមួយគ្នានេះ នារី​ជើងឆើត និង​ប្តី​បាន​សារភាពថា សត្វ​ទាំងនោះ​មិនមែន​ពួកគេ​ជា​អ្នក​សម្លាប់​ឡើយ ពោល​ទិញ​ត​ពី​គេ ហើយ​យកមក​ថត​វីដេអូ និង​រូបភាព​ដើម្បី​បង្ហោះ​តាម Toutube និង Facebook គោលបំណង​ស្វែងរក​ថវិកា​តែប៉ុណ្ណោះ​។ នារីជើងឆើតនេះឈ្មោះ ចាន់ ប៉ូលីន និងប្តីឈ្មោះហួងរ៉ាស៊ី។រស់នៅរាជធានីភ្នំពេញ។នាងអះអាងថាសត្វដែលនាងបង្ហោះនេះបានទិញនៅបាធាយ ស្រុកជើងព្រៃខេត្តកំពង់ចាម។

ជាមួយគ្នានេះ អ្នកស្រី​ចាន់ ប៉ូ​លីន និង​ស្វាមី បានធ្វើ​ការសន្យា​ផ្តិតមេដៃ​ប​ឈ្ឈ​ប់​ប្រព្រឹត្ត​សកម្មភាព​សំដែង​អំពើ​ខុសច្បាប់​ដូចនេះ​តទៅទៀត​។ អ្នកស្រី ចាន់ ប៉ូ​លីន បាន​សារភាពថា សត្វ​ទាំងនោះ​មិនមែន​ពួកគេ​ជា​អ្នក​សម្លាប់​ឡើយ គឺ​បាន​ទិញ ត​ពី​គេ ហើយ​យកមក​ថត​វីដេអូ​និង​រូបភាព​បង្ហោះ តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​សង្គម ក្នុង​គោល​បំណង​ស្វែងរក​ថវិកា​តែប៉ុណ្ណោះ​។ ចាប់ពីពេលនេះ អ្នកស្រី​និង​ស្វាមី សូមឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ និង​អភិរក្ស​សត្វព្រៃ ថែមទៀត​ផងដែរ​។ សូមបញ្ជាក់ថា អ្នកស្រី​ចាន់ ប៉ូ​លីន​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​រង​ការ​ថ្កោល​ទោស​ខ្លាំងក្លា​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ដោយសារតែ​អ្នកស្រី​បាន​ថត​វី​ដេ អូ​នូវ​សកម្មភាព​សម្លាប់​សត្វព្រៃ​មួយចំនួន និង​ការយក​សាច់​សត្វព្រៃ​ទាំងនោះ​ធ្វើ​ម្ហូប​ទទួលទាន​។ ច្បាប់​ក្នុងប្រទេស កម្ពុជា មិន​អនុញ្ញាតឲ្យ​មានការ ប្រមាញ់​សត្វព្រៃ​កម្រ និង​ធ្វើ​ចរាចរ​លក់ដូរ​ស​ត្វ​ព្រៃ​ទាំង​នោះឡើយ​។

មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​បានបញ្ជាក់​ប្រាប់ថា ករណីនេះ​សម​តិ្ត​កិច្ច​កំពុង​រៀបចំ​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ចំពោះ​កំហុស​របស់ អ្នក​ទាំងពីរ​ខាងលើ​៕មន

ទីតាំងផ្សាយពាណិជ្ជកម្ម