កូរ៉ូឡា​បត់​អត់​បើក​ស៊ីញ៉ូ​ត្រូវ​សាំ​យ៉ុង​បើក​បុក រង​ការខូចខាត​យ៉ាងដំណំ

1119
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​កូរ៉ូឡា​មួយគ្រឿង​បើកបរ​ដោយ​ជនជាតិ​បរទេស បត់​ត្រឡប់ក្រោយ​អត់​ទាំង​បើក​ស៊ីញ៉ូ​ជាស​ញ្ញា ស្រាប់តែ​រថយន្ត​សាំ​យ៉ុង​បើក​ទៅបុក​ផ្នែក​ខាងក្រោយ កៀរ​ទាំង​ក្បាល​នាគ​ប៉ែល​វៀច​រថយន្ត បណ្តាល​ឲ្យ​រង​ការខូចខាត​សងខាង​ជា​ដំណំ កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​សហព័ន្ធ​រុស្សី មុខ​ស្ថានីយប្រេងឥន្ធនៈ PTT ភូមិ​តា​ងួន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​រថយន្ត​មួយគ្រឿង​ម៉ាក កូរ៉ូឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2S 5153 បើកបរ​ដោយ​បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​។ ចំណែក​ភាគី​រថយន្ត​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2N-4472 ជា​រថយន្តឈ្នួល​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​កូរ៉ូឡា បើក​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ពី​កើ​តទៅ​លិច សរសៀរ​ខាងស្តាំ លុះដល់​ចំណុច​ខាងលើ បាន​បត់​ឆ្លងផ្លូវ​អត់​ទាំង​ស៊ី​ញ៉ូ​ភ្លើង ទៅខាង​ឆ្វេង​ដៃ បំណង​ត្រឡប់ក្រោយ ត្រូវបាន​រថយន្ត​សាំ​យ៉ុង​បើក​ស្រប​ទិស​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅបុក​ផ្នែក​ចំហៀង​ខាងក្រោយ ពី​ខាងឆ្វេង កៀរ​ទាំង​ក្បាល​នាគ​ប៊ើ​ង​ខ្លាត វៀច​ខុស​ទម្រង់​ដើម រថយន្ត​ទាំង​២​គ្រឿង​រង​ការខូចខាត​ជា​ដំណំ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះទៅ បាញ់ថ្នាំ ចំណាំ ហើយ​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ពាក់ព័ន្ធ​នឹង​ក្បាល​នាគ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម