ដោយ:សរិទ្ធ/ភ្នំពេញ:អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អោយដឹងនៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នេះថា មានបុគ្គលនៃក្រុមហ៊ុន ខេហ្វ័រ គ្រុប អិលធីឌី លក់គ្រឿងអេឡិចត្រូនិច សាខាបាក់ទូក ទីតាំងស្ថិតនៅផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា ជាច្រើននាក់ឆ្លងជំងឺកូវីដ-១៩ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមឲ្យប្រជាពលរដ្ឋដែលបានទៅ ឬ មានទំនាក់ទំនងជាមួយបុគ្គលិកខាងលើ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកប៉ះពាល់ ឬ ទៅទីកន្លែងនេះ ៕