ដោយៈទេពកង្រី/កំពង់ឆ្នាំង :ទំនប់បង្ហៀរមួយកន្លែងនៅក្នុងភូមិកាន់យួរ ឃុំមេលំ ស្រុកបរិបូណ៌ កសាងបាន៨០ភាគរយហើយ បន្ទាប់ពីគណៈ កម្មការគ្រប់គ្រងទំនប់ទឹកបានឯកភាពគ្នារៃប្រាក់ពីកសិករក្នុងភូមិដើម្បី បញ្ចាល់ទឹកស្ទឹងបញ្ចូលក្នុងប្រឡាយមេសម្រាប់ស្រោចស្រពស្រែ ប្រាំងនិងស្រែ វស្សានៅក្នុងមូលដ្ឋានដែលមានផ្ទៃ ១៥៦៤ ហិកតា ។

លោក ជាង សុផល ប្រធានគណៈ កម្មការគ្រប់គ្រងទឹកឃុំមេលំនៅព្រឹ កថ្ងៃទី៣១ ខែឧសភាបាននិយាយថា រៀងរាល់ឆ្នាំកន្លងមក ប្រជាកសិករនៅក្នុងភូមិមេលំ និងភូមិកាន់យួរ ដែលមានសមាជិកចំនួនជាង២០០គ្រួ សារ តែងរៃប្រាក់គ្នាពីម្ចាស់ស្រែ ក្នុងហិកតា ២ម៉ឺនរៀល ដើម្បីធ្វើធ្នូសបញ្ចាល់ទឹកស្ទឹងនៅចំណុចខាងលើយកទឺកបញ្ចូលមកប្រឡាយមេស្រោចស្រពដីស្រែប្រាំងនិងស្រែវស្សា ។ ប៉ុន្តែការរៃអង្គាស់គ្នានូវទឹកប្រាក់គ្នាជារៀងរាល់ឆ្នាំបែបនេះគឺត្រូវបង់ឥត ប្រយោជន៍ព្រោះការធ្វើរបាំងធ្នួស ពីបង្គោលឈើ បាំងកៅស៊ូចាក់ដីទប់ ទឹកស្ទឹងបែបនេះ វាមិនរឹងមាំយូរអ ង្វែងឡើយគឺត្រូវធ្វើជារៀងរាល់ឆ្នាំ ។

លោកប្រធានគណៈកម្មការទំនប់ ទឹកបន្តថា ហេតុនេះដោយមានការឯកភាពពីលោកមេឃុំ និងការគាំទ្រពីប្រជាក សិករក្នុងភូមិ យើងក៏បានឯកភាពរៃអង្គាសប្រាក់គ្នាពីកសិករម្ចាស់ស្រែក្នុងមួយហិកតា ១០ម៉ឺនរៀ ល សម្រាប់យកកសាងទំនប់បង្ហៀរខាងលើនេះក្នុងឆ្នាំ២០២០ ដោយយើងរៃអង្គាស់គ្នាបានថវិកាជាង ៤០ លានរៀល យកមកកសាងទំនប់បង្ហៀរនេះបាន ៨០ ភាគរយហើយ ។ ចំណែកដីស្រែដែលទឹកស្រោចស្រពក៏បានទិន្នផលល្អជាង ៨០ ភាគរយផងដែរ ។

ដោយឡែកនៅក្នុងឆ្នាំ២០២១នេះយើងបានរៃអង្គាសប្រាក់ពីកសិករម្ចាស់ស្រែក្នុង ១ ហិកតា ១០ ម៉ឺនរៀលទៀត ដើម្បីកសាងទំនប់បង្ហៀរនេះបន្តគឺត្រូវចាក់សាបផ្ទៃខាងក្រោ មមុខទំនប់ឲ្យបានវែងហើយនៅ ពេលចាក់សាបបានវែងហើយនោះកន្លែងមុខទឹកនេះ នឹងក្លាយទៅជាកន្លែងមុជទឹកលេងកំសាន្តបំរើឲ្យវិស័យទេសចរណ៍នៅក្នុងមូល ដ្ឋាន។

ក្នុងនាមគណៈកម្មការគ្រប់គ្រងទំន ប់ទឹកតំណាងឱ្យប្រជាពលរដ្ឋលោកសូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅដល់កសិករដែលបានចូលរួមកសាងទំនប់បង្ហៀរទឹកខាង លើនេះក្នុងរយៈពេលកន្លះខែយ៉ាងសស្រាក់សស្រាំទើបសម្រេចបានលទ្ធផលដូចខាងលើនេះ និងក៏សូមថ្លែង អំណរគុណយ៉ាងជ្រាល ជ្រៅផងដែរដល់លោកមេឃុំមេលំ ដែលបានយ កចិត្តទុកដាក់ជួយសម្របសម្រួលផ្លូវច្បាប់ ក្នុងការធ្វើទំនប់បង្ហៀរខាង លើនេះដើម្បីជាប្រយោជន៍រួមដល់ប្រជាកសិករនៅក្នុងឃុំ ៕srn