​សុន្ទរកថា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​កិច្ចប្រជុំ​កំពូល​ទីក្រុង​សេ​អ៊ូ​ល​ទី ២​នៃ​ភាពជា​ដៃគូ​សម្រាប់ ការអភិវឌ្ឍ​បៃតង​និង​គោលដៅ​សកល​ឆ្នាំ​២០៣០ (P4G) ស្តីពី ការលើកកម្ពស់​ការស្តា​របៃ​តង​ឡើងវិញ​ប្រកបដោយ​បរិ​យា​ប័​ន្ទ​ពី​ជំងឺឆ្លង​កូ​ដី​ដែ​-១៩ ​ថ្ងៃទី ៣០-៣១ ខែ ឧសភា ឆ្នាំ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​។

ឯកឧត្តម មូ​ន ចេ​អ៊ី​ន (Moon Jae IN) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ន្ត្រី​កូរ៉េ និង​ជា​ប្រធាន​អង្គប្រជុំ
​ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខ​រាជរដ្ឋាភិបាល​លោក​
​ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់​ជាទី​រាប់អាន​

​​ថ្ងៃនេះ ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ​ក្រៃលែង ដោយបាន​ចូលរួម​ជាមួយ​បណ្តា​ថ្នាក់ដឹកនាំ​ដទៃទៀត ក្នុង​កិច្ចប្រជុំ​កំពូល​សេ​អ៊ូ​ល​ទី ២​នៃ​ភាពជា​ដៃគូ​សម្រាប់​ការ​អភិ វ​ឌ្ឍ​បៃតង​និង​គោលដៅ​សកល​ឆ្នាំ២០៣០(P4G) នេះ​ក្រោម​ប្រធានបទ​ដ៏​សំខាន់​៖«​ការស្តារ​បៃតង​ឡើងវិញ​ប្រកបដោយ​បរិ​យា​ប័ន្ន​ពី​ជំងឺ​កូ​វីដ​១៩» ។ដោយសារ ​ក្នុង​ស្មារតី​នេះ​ខ្ញុំ​សូម​លើកឡើង​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន​មួយចំនួន​ពាក់ព័ន្ធ​នឹង​ប្រធានបទ​នៃ​កិច្ចប្រជុំ​នាពេលនេះ​ដែល​យើង​ត្រូវបង្កើន​ការយកចិត្តទុកដាក់ដូចខាងក្រោម ៖

(១), បន្ត​ជំរុញ​និង​គាំទ្រ​គោលការណ៍​សកលភាវូបនីយកម្ម​តាមរយៈ​ការបើកចំហ​ពាណិជ្ជកម្ម អន្តរជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​និង​ប្រកាន់ខ្ជាប់​នូវ​ក្របខណ្ឌ​ពហុភាគី​និយម​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុង​គ្រប់​វិស័យ​ជាពិសេស​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការ​ប្រែ​ប្រួ អាកាសធាតុ​។​

(២).​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ក្នុង​តំបន់​និង​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​ការលើកកម្ពស់​ការ​បញ្ញា​ប​ទស្សនាទាន បៃតង​ក្នុងការ​អភិវឌ្ឍ​ជាពិសេស​លើ​វិស័យ កសិកម្ម​, ការអភិវឌ្ឍ​ទីក្រុង​, ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​, សេដ្ឋកិច្ច​វិលជុំ (circular econorry ), សេដ្ឋកិច្ច ឌីជីថល និង​ថាមពល​កកើត​ឡើងវិញ ។​

(៣). ជំរុញ​ការអភិវឌ្ឍ​ហិរញ្ញប្បទាន​ប្រកបដោយ​ចីរភាព (Sustainable findrice) តាមរយៈ​ការបង្កើត​បរិយាកាស​អំ​ណោ​យ​ផល ដើម្បី​កៀរគរ​ធនធាន​បន្ថែម សំដៅ​ធានា​និរន្តរភាព​នៃ​ការអនុវត្ត​សកម្មភាព​ទប់ស្កាត់​នឹង​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការរៀបចំ​និង​ការដាក់ចេញ​នូវ​យន្តការ​ហិរញ្ញប្បទាន​បៃតង​និង​យន្ត ការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន (PPP) ជាដើម​។​

(៤). ដាក់ចេញ​គោលនយោបាយ​លើកទឹកចិត្ត​ព្រមជាមួយ​នឹង​ការដាក់ចេញ​វិធានការ​កែទម្រង់​មុត​ស្រួច​សំខាន់ៗ​ដើម្បី​ជំរុញ​ធុរកិច្ច​បង្កើត​ថ្មី​ឱ្យធ្វើ​នវានុវត្តន៍​លើ គំរូ​ធុរកិច្ច​បៃតង​ហើយ​ជំរុញ​វិស័យ​ឯកជន​ឱ្យ​បង្កើន​ការចាប់អារម្មណ៍​លើ​ការវិនិយោគ​បៃតង​ទាំង​វិនិយោគ​ដែល​បង្កើត​បច្ច័យ​វិជ្ជមាន​ដល់​សង្គម​សេដ្ឋកិច្ច (impact investment) និង​វិនិយោគ​ពា​ជា​ជ្ជ​កម្ម​(commercial investment) ដូចជា​ក្នុង​បច្ចេកវិទ្យា​បៃតង​និង​ថាមពល​កកើត​ឡើងវិញ​។​

(៥).​ជំរុញ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​និង​ការដោះស្រាយ​គម្លាត​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ដោយ​ផ្តល់​សារៈសំខាន់​លើ​ការលើកកម្ពស់​ការវិនិយោគ​ប្រក ប​ដោយ​ចីរភាព​និង​ការទទួលខុសត្រូវ​និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​និង​ការវិនិយោគ​ក្នុង​គ្រប់​វិស័យ​តាមរយៈ​ការជំរុញ​និង​លើកទឹកចិត្ត​ការអភិវឌ្ឍ​ឧស្សា ហ​កម្ម​បៃតង​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​បៃតង ។​

(៦).​លើកកម្ពស់​លទ្ធភាព​កាត់បន្ថយ​និង​ប ( mitigation and adaptation) ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការអភិរក្ស​ធនធានធម្មជាតិ​,​ការអភិវឌ្ឍ ទីក្រុង​និង​ឧទ្យាន​បៃតង​, និង​ការអភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​ឱ្យ​កាន់តែ​រឹងមាំ​លើ​ការស្រាវជ្រាវ​ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ និង​តម្រូវការ​ក្នុងការ​គ្រប់ គ្រង​គ្រោះមហន្តរាយធម្មជាតិ ។​

​ជា​ចុងបញ្ចប់​ខ្ញុំ​សូម​ជូនពរ​ឱ្យ​កិច្ចប្រជុំ​កំពូល​លើក​ទី ២ នេះ ទទួលបាន​ជោគជ័យ​ជា​ផ្លែផ្កា ដូច​ការរំពឹងទុក ៕ សូម​អរគុណ​