ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចែករំលែ ក​ ទស្សនៈផ្ទាល់ខ្លួន​៦ ចំណុច​ទៅកាន់​កិច្ចប្រជុំ​កំពូល​ទីក្រុង​សេ​អ៊ូ​ល​ទី២ នៃ​ភាពជា​ដៃគូ​សម្រាប់​ការអភិវឌ្ឍ​បៃតង​និង​គោលដៅ​សកល​ឆ្នាំ​២០៣០ (P4G) ស្តីពី​ការលើកកម្ពស់​ការស្តារ​បៃតង​ឡើងវិញប្រកប ដោយ​បរិ​យា​ប័ន្ន​ពី​ជំងឺឆ្លង​កូ​ដី​ដែ​-១៩ នៅ​យប់​ថ្ងៃ​៣១​ខែឧសភា​ឆ្នាំ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ទីក្រុង​សេ​អ៊ូ​ល​សាធារណ រដ្ឋ​កូរ៉េ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា​៖​ជារួម​សម្រាប់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​ជំងឺ​កូ​រីដ​-១៩ ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ​, តំបន់និង​សកលយើង​ត្រូវតែ​រៀបចំ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​វែងឆ្ងាយ​និង​គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​ភាព​បុ​រេ​សកម្ម​សំដៅ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ទាំង​ក្នុង​ទិដ្ឋភាព​សង្គម​,​សេដ្ឋកិច្ច​និង​បរិស្ថាន​ដើម្បី​លើកកម្ពស់​ភាព​ធន់​និង​ចីរភាព​នៃ​ការអភិវឌ្ឍ​របស់​យើង​»​។​

​ក្នុង​ស្មារតី​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន​មួយចំនួន​ពាក់ព័ន្ធ​នឹង​ប្រធានបទ​នៃ​កិច្ចប្រជុំ​នាពេលនេះ​ដែល​ត្រូវ​បង្កើន​ការយកចិត្ត ទុកដាក់​ដូចខាងក្រោម ៖

(១), បន្ត​ជំរុញ​និង​គាំទ្រ​គោលការណ៍​សកលភាវូបនីយកម្ម​តាមរយៈ​ការបើកចំហ​ពាណិជ្ជកម្ម អន្តរជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​និង​ប្រកាន់ខ្ជាប់​នូវ​ក្របខណ្ឌ​ពហុភាគី​និយម​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុង​គ្រប់​វិស័យ​ជាពិសេស​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការ​ប្រែ​ប្រួ អាកាសធាតុ​។​

(២).​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ក្នុង​តំបន់​និង​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​ការលើកកម្ពស់​ការ​បញ្ញា​ប​ទស្សនាទាន បៃតង​ក្នុងការ​អភិវឌ្ឍ​ជាពិសេស​លើ​វិស័យ កសិកម្ម​, ការអភិវឌ្ឍ​ទីក្រុង​, ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​, សេដ្ឋកិច្ច​វិលជុំ (circular econorry ), សេដ្ឋកិច្ច ឌីជីថល និង​ថាមពល​កកើត​ឡើងវិញ ។​

(៣). ជំរុញ​ការអភិវឌ្ឍ​ហិរញ្ញប្បទាន​ប្រកបដោយ​ចីរភាព (Sustainable findrice) តាមរយៈ​ការបង្កើត​បរិយា កាស​អំ​ណោ​យ​ផល ដើម្បី​កៀរគរ​ធនធាន​បន្ថែម សំដៅ​ធានា​និរន្តរភាព​នៃ​ការអនុវត្ត​សកម្មភាព​ទប់ស្កាត់​នឹង​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការរៀបចំ​និង​ការដាក់ចេញ​នូវ​យន្តការ​ហិរញ្ញប្បទាន​បៃតង​និង​យន្តការ​ភាពជា​ដៃ គូ​រវាង​រដ្ឋ​និង​ឯកជន (PPP) ជាដើម​។​

(៤). ដាក់ចេញ​គោលនយោបាយ​លើកទឹកចិត្ត​ព្រមជាមួយ​នឹង​ការដាក់ចេញ​វិធានការ​កែទម្រង់​មុត​ស្រួច​សំខាន់ៗ​ដើម្បី​ជំរុញ​ធុរកិច្ច​បង្កើត​ថ្មី​ឱ្យធ្វើ​នវានុវត្តន៍​លើ គំរូ​ធុរកិច្ច​បៃតង​ហើយ​ជំរុញ​វិស័យ​ឯកជន​ឱ្យ​បង្កើន​ការចាប់អារម្ម ណ៍​លើ​ការវិនិយោគ​បៃតង​ទាំង​វិនិយោគ​ដែល​បង្កើត​បច្ច័យ​វិជ្ជមាន​ដល់​សង្គម​សេដ្ឋកិច្ច (impact investment) និង​វិនិយោគ​ពា​ជា​ជ្ជ​កម្ម​(commercial investment) ដូចជា​ក្នុង​បច្ចេកវិទ្យា​បៃតង​និង​ថាមពល​កកើត​ឡើងវិញ​។​

(៥).​ជំរុញ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​និង​ការដោះស្រាយ​គម្លាត​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ដោយ​ផ្តល់​សារៈសំខាន់​លើ​ការលើកកម្ពស់​ការវិនិយោគ​ប្រក ប​ដោយ​ចីរភាព​និង​ការទទួលខុសត្រូវ​និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​និង​ការវិនិយោគ​ក្នុង​គ្រប់​វិស័យ​តាមរយៈ​ការជំរុញ​និង​លើកទឹកចិត្ត​ការអភិវឌ្ឍ​ឧស្សា ហ​កម្ម​បៃតង​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​បៃតង ។​

(៦).​លើកកម្ពស់​លទ្ធភាព​កាត់បន្ថយ​និង​ប ( mitigation and adaptation) ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការអភិរក្ស​ធនធានធម្មជាតិ​,​ការអភិវឌ្ឍ ទីក្រុង​និង​ឧទ្យាន​បៃតង​, និង​ការអភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​ឱ្យ​កាន់តែ​រឹងមាំ​លើ​ការស្រាវជ្រាវ​ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ និង​តម្រូវការ​ក្នុងការ​គ្រប់ គ្រង​គ្រោះមហន្តរាយធម្មជាតិ ៕