ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​នៅវេលា​ម៉ោង ៤ ល្ងាច​ថ្ងៃទី ១ ខែមិថុនា នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។ នេះ​បើ​យោងតាម​កម្មវិធី​ដែល​បានគ្រោង​ទុក ។

​បើតាម​ការប្រកាស​រប​ស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​នឹង មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​១​ថ្ងៃ នៅ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១​នេះ ។​កម្ពុជា​ជា​ប្រទេស​បី​នៅក្នុង​ចំណោម​អាស៊ាន​១០ ដែល​ត្រូវបាន​មន្ត្រី​ជាន់ ខ្ពស់​អាមេរិក​រូបនេះ​ជ្រើស​រើសយក​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​លើកដំបូង ១១​ថ្ងៃ​ទៅកាន់​ប្រទេស​មួយចំនួន​ចាប់ពី​ថ្ងៃទី ២៥ ខែឧសភា​ដល់​ថ្ងៃទី​៤​ខែ​មិ​ថុ នា​ឆ្នាំ​២០២១ ដោយ​ទស្សនកិច្ច​ដំបូង​ទៅកាន់​ប្រទេស​ប្រទេស​បែ​ល​ហ្ស៉ិ​ក​ហើយ​បន្តទៅ​តួ​ក​គី ឥណ្ឌូនេស៊ី កម្ពុជា និង ប្រទេស​ថៃ​ផងដែរ​។​

​នៅ​កម្ពុជា​លោកស្រី Wendy R. Sherman នឹង​ជួប​ជាមួយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ។ លើសពីនេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​នឹង​អនុ ញ្ញាត​ទទួល​ជួប​ជាមួយ​លោកស្រី Wendy R. Sherman ផងដែរ​។​

​បើតាម​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ប្រាប់​សារព័ត៌មាន​ថា​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី ១ មិថុនា គឺ​ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​អាមេរិក វា​ជា​ទម្លាប់​ការទូត​មួយ​ក្រោយ​មន្ត្រីការទូត​ថ្មី​នៃ​រដ្ឋាភិបាល​ថ្មី​របស់ ប្រទេសមួយ​ឡើងកាន់តំណែង​នោះ អ្នកការទូត​នៃ​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​នោះ​តែង​ទៅកាន់​តំបន់​សំខាន់ៗ ដែល​ត្រូវតែ​ពង្រឹង​ទំនាក់ទំនង​ឬក៏​ដើម្បី​រក្សា​ផល​ប្រ យោជន៍​នៅក្នុង​តំបន់​នោះ ។

​កម្ពុជា​ជា​ប្រទេសមួយ​នៅក្នុង​ចំណោម​ប្រទេស​អាស៊ាន ៣ ដែល​ត្រូវបាន​មន្ត្រីការទូត​ជាន់ខ្ពស់​អាមេរិក​ជ្រើសរើស​ក្នុង​ដំណើ​ទស្សនកិច្ច​របស់ខ្លួន​មកកាន់​តំបន់​អា ស៊ាន ។ វា​ប្រាក​ដ៏​ជា​កម្ពុជា​មានតម្លៃ​សម្រាប់​អាមេរិក​ហើយ​បានជា​គេ​ជ្រើស​រើសយក ។ បើ​មើល​ក្នុង​ទំនាក់​ទំនងជា​លក្ខណៈ​ទ្វេរ​ភាគី​កន្លងមក​ហាក់ដូចជា​មិនសូវ ជា​បានល្អ​នោះទេ អាមេរិក​តែង​មើលឃើញ​កម្ពុជា​ក្នុង​ផ្លូវ​មិនល្អ​ច្រើន ។ ប៉ុន្តែ​សម្រាប់​កម្ពុជា​ជា​ប្រទេស​តូច​គឺ​គ្មាន​ហេតុផល​ណាមួយ​យក​ប្រទេស​ធំ​ជាស​ត្រូវ​នោះ ទេ ។​ដូច្នេះហើយ​ទើប​សម្តេច​តេ​ជោ ហ៊ុន សែន ដាក់ចេញ​បន្ទាត់នយោបាយ​ជា​បាវចនា​៖ «​កែទម្រង់​ខាងក្នុង ពង្រីក​មិត្ត​ខាងក្រៅ​ក្រោម​ស្មារតី​ឯករាជ្យ​»​។​ន​យោ ការបរទេស​របស់​ក​ម្ពុ​ជា​គឺ​បើកចំហ​ជើងមេឃ​ដោយ​គ្មាន​ការរើសអើង​ប្រទេស​តូច​ប្រទេស​ធំ ប្រទេស​សេរី ប្រទេស​កុ​ម្មុយ​និ​ស្ត​នោះទេ ,​សំខាន់​អ្នកណា​ហុចដៃ​មក គឺ​កម្ពុជា​ទទួល​ទាំងអស់ ។

​មានការ​លើកឡើងថា​ហេតុអ្វី លោកស្រី Wendy R. Sherman ជ្រើស​យ​កម្ពុជា​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ពេលនេះ​ដោយសារ​ថា​នៅពេល​ខាង មុខ​កម្ពុជា​នឹងធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​ហៅ​កាត់​ថា ASEM នៅ​ចុងឆ្នាំ​នេះហើយ​នៅ​ឆ្នាំក្រោយ​កម្ពុជា​នឹង​ក្លាយជា​ប្រធាន​អាស៊ាន​។​លើស ពីនេះ​កម្ពុជា​ក៏​នឹង​កាន់​តួនាទី​ជា​អគ្គលេខាធិការ​អាស៊ាន​ផងដែរ​នៅក្នុង​តួនាទី​ដ៏​មាន​សារៈសំខាន់​ទាំងនេះ​កម្ពុ​ជាមាន​សិទ្ធិ​ក្នុងការ​លើ​សំណើ​និង​ការសម្របសម្រួល លើ​បញ្ហា​អន្តរជាតិ​មួយចំនួន​ផងដែរ ។ ក្រៅ​ពីនេះ​បញ្ហា​តុល្យភាព​ការទូត​រវាង​ចិន​-​អាមេរិក បញ្ហា​ភូមិសាស្ត្រ នយោបាយ និង បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជាដើម​ក៏ អាចជា​បញ្ហា​ដែល​ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន និង លោកស្រី Wendy R. Sherman ផងដែរ ។

​បើតាម​ក្រសួងការបរទេស​អាមេរិក​លោកស្រី Wendy Ruth Sherman នឹង​ពាំនាំ​ការ​ប្តេ​ជា្ញ​ចិត្ត​របស់​សហរដ្ឋអា មេរិក​ចំពោះ​ភាពចាំបាច់​នៅ​អាស៊ាន​និង​ដំណោះ ស្រាយ​បញ្ហា​កម្រិត​ទ្វេភាគី​និង​តំបន់​ផងដែរ ។ អាមេរិក​ក៏​នឹង​ជំរុញ​ប្រទេស​មី​យ៉ាន់​ម៉ា​ឲ្យ​បញ្ឈប់​អំពើហិង្សា​ដោះលែង​អ្នក​ជាប់ឃុំ​ដែល​ខ្លួន​ថា​ជា​អំពើ​អយុត្តិធម៌ និង ស្តារ​ប្រទេស​មី​យ៉ាន់​ម៉ា​ឲ្យ​ទៅរក​ផ្លូវ​ប្រជាធិបតេយ្យ​ឡើងវិញ​ផងដែរ ៕