ឃាត់​យុវជន​ពីរ​នាក់​បន្ទាប់ពីរ​ឆែកឆេរ​ឃើញ​គ្រឿងញៀន​មួយចំនួន​

986
ចែករម្លែក

ដោយ​: បូកគោ / កំពត​: កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​ឃាត់ខ្លួន​យុវជន​ពីរ​នាក់ បន្ទាប់ពី​រកឃើញ​គ្រឿងញៀន​មួយចំនួន ដែល​ពួកគេ​លាក់ទុក​។ ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច​។​

​មន្ត្រីនគរបាល នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ខាងលើ គឺ ១. ឈ្មោះ វ៉ន យន្ត​វិសាល អាយុ ២២​ឆ្នាំ និង​២.​ឈ្មោះ​ហឿង ម៉ា​រ៉ានី អាយុ ២៣​ឆ្នាំ​។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ដើម​ចំរៀក ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។

​ប្រភព​ដដែល​បាន​រៀបរាប់ថា ក្រោយ​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍ ស្តីពី​សកម្មភាព​ចរាចរ​គ្រឿងញៀន កាលពី​ម៉ោង​ប្រហែល​១​រសៀល​ថ្ងៃទី​១០ ខែឧសភា កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចុះ​ដល់​គោលដៅ រួច​ឆែកឆេរ​ទីតាំង​មួយ​តាម​ការចង្អុលបង្ហាញរ​បស់​ប្រភព​ស៊ើបការណ៍​សម្ងាត់​។ ជា​លទ្ធផល សមត្ថកិច្ច​បានឃើញ​គ្រឿងញៀន​ពីរ​កញ្ចប់​ធំ និង​បី​កញ្ចប់​តូច​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា បន្ទាប់ពី​រកឃើញ​ភស្តុតាង​ទាំងនេះ សមត្ថកិច្ច​ក៏​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់ ដើម្បី​ចាត់ការ​តាមច្បាប់​៕ ល​