ក្រុមហ៊ុន Google នឹង​ព្រលែង​មូស​ឈ្មោល ២០ លាន​ក្បាល​ក្នុងព្រៃ​ដើម្បី​កម្ចាត់​វីរុស​ហ្ស៊ី​កា ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​

1406
ចែករម្លែក

​ក្រុមហ៊ុន Google កំពុង​ប្រយុទ្ធប្រឆាំង​ជាមួយ​វីរុស​ហ្ស៊ី​កា ដោយ​ព្រលែង​មូស​បង្កើត​នៅ​មន្ទីរពិសោធន៍​ចំនួន ២០ លាន​ក្បាល​ចូលក្នុង​ព្រៃ​។ មូស​ទាំងនេះ​នឹង​មិនអាច​បង្កាត់​ពូជ​បានទេ ព្រោះ​ពួកវា​ជា​មូស​អា មិនអាច​មានកូន​ទេ ហើយ​គេ​សង្ឃឹមថា​ការអនុវត្ត​បែបនេះ​នឹង​កាត់បន្ថយ​ចំនួន​មូស​ដែល​ចម្លង​វីរុស​ហ្ស៊ី​កា​បាន​យ៉ាងច្រើន​។​

​ក្រុម​បេសកកម្ម​ថែទាំ​សុខភាព​របស់​ក្រុមហ៊ុន Google មាន​ឈ្មោះថា Verily បានប្រកាសថា ពួកគេ​នឹង​ព្រលែង​មូស​ឈ្មោល​អា ២០ លាន​ក្បាល​ទៅក្នុង​តំបន់​ហ្វ្រេស​ណូ នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។

​គម្រោង ដែលមាន​ឈ្មោះថា Debug នេះ នឹង​ជាការ​សិក្សា​ធំ​បំផុត​របស់​អាមេរិក ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​មូស​ដែល​ឆ្លង​មេរោគ Wolbachia ជា​ប្រភេទ​ប៉ារ៉ាស៊ីត​បន្ត​ពូជ​។​

​វីរុស​ហ្ស៊ី​កា​បាន​ផ្ទុះឡើង​ក្នុងប្រទេស​ប្រេ​ស៊ី​ល​ក្នុង​ឆ្នាំ ២០១៥ និង បណ្តាលឱ្យ​ទារក​រាប់ពាន់នាក់​កើត​មក​ខូច​ទ្រង់ទ្រាយ ដោយមាន​ក្បាល​តូច​ខុស​ប្រក្រតី​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​បេសកកម្ម​ថែទាំ​សុខភាព​របស់​ក្រុមហ៊ុន Google មាន​ឈ្មោះថា Verily បានប្រកាសថា ពួកគេ​នឹង​ព្រលែង​មូស​ឈ្មោល​អា ២០ លាន​ក្បាល​ទៅក្នុង​តំបន់​ហ្វ្រេស​ណូ នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា

ទីតាំងផ្សាយពាណិជ្ជកម្ម