ធ្នង់ , ក្រាំង , ទ្រពង , បេង , ពក​

349

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ធ្នង់​

​នាមសព្ទ​

​ឈ្មោះ​ឈើ​ពួក​គ្រញូង ខ្លឹម​ក្រហម មាន​ក្លិនប្រហើរ សាច់​ជាប់​ស្វិត​ជាង​គ្រញូង ។​

​ក្រាំង​

​កិរិយាសព្ទ​

​កប់​ខ្លួន​នៅ​ស្ងួត​ក្នុង​ដី ( រមាស ); ឡើង​ពី​ក្នុង​ទឹក​មក​ដេក​ហាល​ខ្លួន​នៅលើ​គោក ( ក្រពើ )
​រមាស​ក្រាំង​, ក្រពើ​ឡើង​ក្រាំង ។​

​នាមសព្ទ​

​សៀវភៅ​ធ្វើ​ដោយ​ក្រដាស​ស្នាយ ឬ ក្រដាស​មន​ជាដើម បត់​ជា​ជាន់ៗ ជា​របៀប​ត្រឹម​ស្មើ បើក​បាន​សម្រាប់​សរសេ​រ​កត់ត្រា​អ្វី​ទាំងពួង ។​

​នាមសព្ទ​

​ទួល​ដែល​មាននៅ​ទីវាល ( ពាក្យ​ខ្មែរ​បុរាណ )
​ភូមិ​ក្រាំង ភូមិ​ដែល​តាំងនៅ​លើដី​ក្រាំង ។ ក្រាំង​មានឈ្មោះ​ផ្សេងៗ ច្រើន​ដូច ក្រាំងចេក​, ក្រាំងធ្នង់​, ក្រាំងព្នៅ ជាដើម ។​

​ទ្រពង​

​នាមសព្ទ​

​ឈើ​វែង​១​គូ​ដែល​ប្រើ​ជា​មេ សម្រាប់​ដាក់​ខាងលើ​ធ្នង់ ឬ​ជើងទៀន​រទេះ ទុកដូចជា​ភ្នាក់ដៃ​
​ទ្រពងរទេះ ។​
​តួ​ដង​ស្នា​
​ទ្រពងស្នា ។​

​បេង​

​នាមសព្ទ​

​ឈ្មោះ​ឈើខ្លឹម​មួយ​ប្រភេទ ពួក​គ្រញូង​, ពួក​ធ្នង់​
​ក្ដារ​បេង​, តុ​បេង ។​

​ពក​

​នាមសព្ទ​

​សាច់​ដែល​ដុះ​ជា​ដុំ​ខ្ពស់ជាង​សាច់​ប្រក្រតី​
​ពកដៃ​, ពកជើង​, ពក​ថា្ង​ស​, ពក​-​ក ។​
​សាច់​រុក្ខជាតិ​ឬ​លតាជាតិ​ដែល​ដុះ​ជា​កំពូក​ខ្ពស់ជាង​សាច់​ប្រក្រតី​
​ពក​ធ្នង់​, ពកបេង​, ពកស្រឡៅ​; ពក​ខ្ញៃ ( ពក​វល្លិ​ខ្ញែ ) ។​
​សាច់​ដែល​ពក​រម៉ិងរម៉ង់​រឹងៗ នៅ​កែងដៃ​ឬ​កែងជើង មាន​សណ្ឋាន​និង​ទំហំ​ស្រដៀង​នឹង​ផ្លែ​ស្លា​ហៅថា ពកស្លា ។​
​ឈ្មោះ​ដំបៅ​មួយ​ប្រភេទ​ចេញ​ជា​ពក​បែក​គគុះគគុល មិន​ងាយ​នឹង​ថែរក្សា​ឲ្យ​សះជា​
​ដំបៅ​ពក ។​
​ឈ្មោះ​ឫស្សី​ពួក​មួយ មាន​ប្រហោង​សាច់​ស្ដើង​រឹង​ស្រួយ សម្បុរ​ខាងក្រៅ​រលោង សម្រាប់​ប្រើការ​ផ្សេងៗ​មាន​ធ្វើ​ត្រល់​, ប៉ី​, ខ្លុយ​ជាដើម​
​ត្រ​ល់ពក​, ប៉ីពក​, កា្ល​ក់ពក​, បំពង់​ពក ។​

​កិរិយាសព្ទ​

​កកើត​ជា​ពក (​ជា​នាមកិរិយា ) ។​