ស្ដី , ហោច , ឡាយ , ធ្នល់ , ធ្នស់​

460

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ស្ដី​

(​ជើង ដ​)

​កិរិយាសព្ទ​

​និយាយ​, ថា​
​សួរ​មិន​ស្ដី សួរ​មិន​និយាយ ។​
​រក​, ពឹង​រក​, រក​គេ​
​ស្ដី​គេ​ឲ្យ​ចាំផ្ទះ ។​
​ស្ដីជេរ ឬ ជេរ​ស្ដី ជេរ​បន្ទោស​ស្ដីប្រដៅ ។ ស្ដីថា ស្ដីប្រដៅ , ដាស់តឿន​ក្រើនរំឭក ។ ស្ដីប្រដៅ ទូន្មាន​ប្រដៅ ។ ស្ដីប្រពន្ធ ដណ្ដឹងប្រពន្ធ ។ ស្ដី​ឲ្យ ថា​ឲ្យ , បន្ទោស​នៅមុខ ។ មិន​ស្ដី​រកគ្នា ឬ មិន​ស្ដី​នឹង​គ្នា តមមាត់​មិន​និយាយ​គ្នា ។ ល ។​

​នាមសព្ទ​

​ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ ស្លឹក​ស្រដៀង​នឹង​ធ្នង់ តែ​តូចៗ​ជាង​ស្លឹក​ធ្នង់​បន្តិច ច្រើន​ដុះ​នៅក្បែរ​មាត់ទន្លេ​, ​មាត់​ព្រែក​, ​មាត់​ស្ទឹង​
​ដើម​ស្ដី ។​

​ហោច​

​កិរិយាវិសេសន៍​

​ដែលមាន​តិច​ណាស់​, ដែល​ស្ទើរតែ​នឹង​គ្មាន​
​របស់​ហោច​; រកបាន​ដោយនូវ​ហោច​, មាន​យ៉ាងហោច ។ ព​. ទ​. បុ​. ថា : ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​, ដល់​ទឹក​ហោច ស្រមោច​ស៊ី​ត្រី មាន​អត្ថន័យ​ថា អ្នកមាន​បុណ្យស័ក្ដិ ឬ​អ្នកមាន​ទ្រព្យ​ច្រើន ដែល​ប្រើ​អំណាច​ជិះជាន់​អ្នកតូច​ទាប​, លុះដល់​ខ្លួន​មាន​សភាព​ជា​អ្នកទន់ខ្សោយ​, បែរជា​អ្នកតូច​ទាប​លែង​គោរព​កោតខ្លាច អាចធ្វើ​ឫក​គ្រហើ​ដាក់​វិញ ( មានន័យ​ស្រដៀង​គ្នា​នឹង ព​. ទ​. បុ​. ថា : កង់​ត្រាច​កង់​ធ្នង់ ដែរ ) ។ ហោចទៅ ឬ ដោយ​ហោចទៅ និ​. យ៉ាងតិចណាស់​ទៅ​, យ៉ាង​ក្រ​ណាស់​ទៅ​ឬ​ដោយ​តិច​ណាស់​ទៅ​, ដោយ​ពិបាក​រក​ណាស់​ទៅ​( ត្រូវ​ប្រើពាក្យ សូម្បី​, សព្វបើ​, គ្រាន់តែ​, ទុកជា​, នេះ ពាក្យ​ណាមួយ​បន្ទាប់​ជា​ដរាប ) : ដោយ​ហោចទៅ សូម្បីតែ​ឧស​ដុត​ក៏​ក្រ​ដែរ​។ ហិនហោច ( ម​. ព​. ហិន ) ។​

​គុណសព្ទ​

​ឡាយ​

​កិរិយាសព្ទ​

( រ​. ស​. ) ចុះ​ព្រះបរមនាម​ឬ​ចុះ​ព្រះនាម ( ស៊ីញេ )
​ព្រះករុណា​ជា​ម្ចាស់ជីវិត ទ្រង់​ឡាយ​លើ​ចុ​ត​ហ្មាយ ដែល​បណ្ដារាស្ត្រ​ក្រាបបង្គំ​ទូល​សូម . . . ។​

​នាមសព្ទ​

​ព្រះបរមនាម​ឬ​ព្រះនាម ដែល​ក្សត្រិយ៍​ទ្រង់​ចុះ​ដោយ​ព្រះហស្ដ​ព្រះអង្គ​
​ធ្វើ​ចុ​ត​ហ្មាយ​ក្រាបបង្គំ​ទូល​សូម​ឡាយ ។​
​ច្រើន​ប្រើពាក្យ ឡាយព្រះហស្ដ​, ឡាយព្រះហស្ដលេខា ( ម​. ព​. ហត្ថ និង ហស្ដ ផង​; គួរ​កុំ​ច្រឡំ​សរសេរ​ឡាយ​ព្រះ​ហ​ស្ថ ឬ ឡាយព្រះហស្ថលេខា ( ព្រោះ បា​. ហត្ថ​, សំ​. ហស្ដ ) ។​

​គុណសព្ទ​

​ដែលមាន​ព័ណ៌​ឆ្នូតៗ វែងៗ​
​ឈឺ​សាច់​ឡាយ ។​

​នាមសព្ទ​

​សាច់​ឆ្នួតៗ វែងៗ : ពក​ធ្នង់​មាន​ឡាយ ( បើ​ឈើ​ស្រឡៅ​ហៅ អង្កាញ់ ថា : ស្រឡៅ​អង្កាញ់ )​។​

​កិរិយាវិសេសន៍​

​រយាល​, ដែល​ចេះតែ​ឃ្លាតៗ វេលា​
​ចេះតែ​ឡាយៗ​ទៅ​មិនបាន​ទៅមក​រកគ្នា ( ប្រើ​ជា ហ្លាយ ក៏បាន ) ។​

​គុណសព្ទ​

​រយាល​, ដែល​ចេះតែ​ឃ្លាតៗ វេលា​
​ចេះតែ​ឡាយៗ​ទៅ​មិនបាន​ទៅមក​រកគ្នា ( ប្រើ​ជា ហ្លាយ ក៏បាន ) ។​

​ធ្នល់​

​នាមសព្ទ​

​ឈ្មោះ​ក្អម​យ៉ាង​ធំ​
​ក្អម​ធ្នល់​, ងូតទឹក​អស់​ប្រាំ​ធ្នល់ ( ហៅ​តាម​ទម្លាប់​ស្រុក ) ។​

​ធ្នស់​

​នាមសព្ទ​

​គ្រឿង​ទស់​រាំង​ធ្វើ​ដោយ​ព្រួល​, ដោយ​មែកឈើ​ជាដើម សម្រាប់​ទស់​ខាំង​ត្រី​មិន​ឲ្យ​ចុះឡើង​ច្រើន​ផ្លូវ ឲ្យ​ចុះឡើង​តែ​តាមផ្លូវ​ដែល​បើក ដើម្បី​ឲ្យ​តម្រង់​ទៅ​ត្រូវ​ត្រង់​ប្រដាប់​នេសាទ​
​ទស់​ធ្នស់​, ធ្វើ​ធ្នស់​, ដាក់​ធ្នស់ ។​