ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជួបពិភាក្សា​ការងារ​ជាមួយ​អនុប្រធាន​សមាគម​ពាណិជ្ជកម្ម​ហ្វូ​ជាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើ​កិច្ចសហការ​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩

485

ដោយៈ​សុផល​/ភ្នំពេញ​៖បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការក្រសួងទេសចរណ៍ នា​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ ២០២១ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក ឈិន វិ​ន​ស៊ឹង (Chen Wensheng) អនុប្រធាន​សមាគម​ពាណិជ្ជកម្ម​ហ្វូ​ជាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជា​ប្រធាន​ក្រុមហ៊ុន​ដឹកជញ្ជូន ឆាង​ហឺ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងជំនួប​នោះ លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បានលើកឡើង​អំពី​ចំណងមិត្តភាព​ដែកថែប​រវាង​កម្ពុជា​-​ចិន ដែល មាន​ជា​ប្រវត្តិសាស្ត្រ​តាំងពី​យូរលង់​ណាស់​មកហើយ​ចំណងមិត្តភាព​នេះ​នៅតែ​បន្តចាក់​ឬ​ស​យ៉ាងរឹងមាំ​រហូតមក ទល់​បច្ចុប្បន្ន ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ ប្រកបដោយ​គតិ បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត​គោលជំហ​រឹងមាំ​គាំទ្រ​គោល នយោបាយ​ចិន​តែមួយ និង​ប្តេជ្ញា​បន្ត​ថែរក្សា​រក្សា​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​-​ចិនទាំង​សម្រាប់​ពេលបច្ចុប្បន្ននិង​ទៅ​អនាគត​ចំណង មិត្តភាព​សាមគ្គីភាព សុខសន្តិភាពនិង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​នឹង​កាន់តែ​ស្អិតរ​មួ​ត រឹងមាំ​ថែមទៀត​។​

​លោក ឈិន វិ​ន​ស៊ឹង បាន​លើកឡើងថា ក្រុមហ៊ុន​លោក​មាន​គម្រោង​ពង្រីក​ការវិនិយោគ​ទៅលើ​សេវាកម្ម​ដឹក ជញ្ជូន​ទេសចរណ៍​រវាង​កម្ពុជា​-​ចិន នាពេលខាងមុខ និង​បាន​លើកសំណើ ក្នុងការ​ផ្តល់​កិច្ចសហការ គាំទ្រ​ពី​ក្រសួងទេសចរណ៍​លើ​គម្រោង​នេះ​។​

​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បានបង្ហាញ​ការអបអរ​ចំពោះ​គម្រោង​របស់​ក្រុមហ៊ុន និង​សន្យា​លើកសំណើ​នេះ​ជូន​ថ្នាក់លើ​ពិនិត្យ​។ ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ នាយក រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ សម្តែង​ការ​កោរ​សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មហាមិត្ត​ចិន ដែល​បាន ជួយផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ដល់​កម្ពុជា​បន្តបន្ទាប់​ព្រមទាំង​ផ្តល់​សម្ភារ​បរិក្ខា​ពេទ្យ​និង​បញ្ជូន​ក្រុមគ្រូពេទ្យ​ជំនាញ​ព្យាបាល​កូ​វីដ​-១៩​មកជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ទាន់ ពេលវេលា ស្របតាម​សុភាសិត​ខ្មែរ​មួយ​ឃ្លា​ពោលថា “​ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​”​។​

​លោក​បណ្ឌិត ក៏បាន​ស្នើ​ភាគី​ចិន​បន្ត​ជួយ​ជំរុញ​វិនិយោគិន​ចិន​ឱ្យមក​វិនិយោគ​លើ​សេវាកម្ម​ផ្សេងៗ​ទៀត​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​ផ្តោត​ជាពិសេស ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ព្រោះ​ជា​គោលដៅ​ដែលមាន​សក្តានុពល​ទេសចរណ៍​ខ្ពស់​។ លោក​បណ្ឌិត បាន​បន្ថែមថា កម្ពុជា​គ្រោង​នឹង​បើកទទួល​ស្វាគមន៍​ទេសចរ​ចិន​នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០២១ នេះ សម្រាប់​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​ពេញលេញ តាមរយៈ​កញ្ចប់​ទស្សន​កិច្ច​ទេសចរណ៍​វ៉ាក់សាំង​កូ​វីដ​-១៩ ។

​លោក ឈិន វិ​ន​ស៊ឹង (Chen Wensheng) ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ក្នុង​ការរក្សា​នូវ​សុខសន្តិភាព​ពេញ លេញ​ដូច​សព្វថ្ងៃ​ដោយ​លោក​ឈិន​វិ​ន​ស៊ឹង​បាន​សន្យាថា​នឹង​ខិតខំ​ជួយ​ជំរុញ​អ្នកវិនិយោគ​និង​ទេសចរ​ចិន​ឱ្យមក​វិនិ យោគ​ក្នុង​វិស័យ​ទេសចរណ៍ វិស័យ​អប់រំ និង​វិស័យ​សំខាន់ៗ​ផ្សេងទៀត នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​សុម​បញ្ជាក់ថា ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បានអនុម័ត​ដាក់ឱ្យអនុវត្ត​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ ស្តារ និង​លើក ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ (២០២០-២០២៥) ដោយ​ផ្តោត​ចក្ខុវិស័យ​ក្នុង ការ​កែទម្រង់​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យក្លាយ​ជា​គោលដៅ​ទេសចរណ៍​គុណភាព សុវត្ថិភាពនិង​និរន្តរភាពដោយ​យកមក​វិញ​នូវ​ចំនួន​ទេសចរ​ចិន​ចំនួន២លាន​នាក់ក្នុង​ឆ្នាំ២០២៣ ៕Ph